អេហ្ស៊ីប៖ព័ត៌មានបច្ចុប្បន្នកម្មស្ដីអំពីការប្លន់យន្តហោះដឹកអ្នកដំណើរ MS១៨១

(VOVworld) - ប្រភពព័ត៌មានជាផ្លូវការរបស់អេហ្ស៊ីបនាយប់ថ្ងៃទី២៩ មិនា បានឲ្យ
ដឹងថា ស្ថាប័នព្រះរាជអាជ្ញាប្រទេសនេះបានសំរេចកោះហៅអ្នកដឹកនាំស្ថាប័នសន្តិ
សុខនៅព្រលានយន្តហោះនៅទីក្រុង Alexandria រួមជាមួយមន្រ្តីសន្តិសុខផ្សេងមួយ
ចំនួន ដើម្បីសួរដេញដោលអំពីករណីប្លន់យន្តហោះដឹកអ្នកដំណើរនៃក្រុមហ៊ុន
អាកាសចរណ៍អេហ្ស៊ីបដែលហោះចេញពីព្រលានយន្តហោះនេះ។រដ្ឋអំណាច
អេហ្ស៊ីបក៏កំពុងដំណើរការស៊ើបអង្កេតសំដៅស្វែងយល់មូលហេតុជាពិតប្រាកដ
នៃការប្លន់យន្តហោះពោលខាងលើ។មុននោះ នាយករដ្ឋមន្រ្តីអេហ្ស៊ីបលោក Sherif
 Ismail បានបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងអាកាសចរណ៍ស៊ីវិលប្រទេសនេះ ដំណើរការ
ស៊ើបអង្កេតយ៉ាងម៉ឺងម៉ាត់អំពីករណីប្លន់នេះ ព្រមទាំងបង្កើនវិធានការការពារសន្តិ
សុខនៅព្រលានយន្តហោះទាំងឡាយនៅក្នុងប្រទេស។
អេហ្ស៊ីប៖ព័ត៌មានបច្ចុប្បន្នកម្មស្ដីអំពីការប្លន់យន្តហោះដឹកអ្នកដំណើរ MS១៨១ - ảnh 1
ឈ្មោះ Seif El Din Mostafa ជនដៃដល់ដែលប្លន់យន្តហោះ Airbus ៣២០​ នៃក្រុមហ៊ុនអាកាសចរណ៍អេហ្ស៊ីប (រូបថត៖ Rachel McArthur)

ករណីប្លន់យន្តហោះ Airbus ៣២០ ជើងហោះហើរ MS ១៨១​ នៃក្រុមហ៊ុនអាកាស
 ចរណ៍អេហ្ស៊ីបបានបញ្ចប់ទៅវិញនាម៉ោង១៤ថ្ងៃទី២៩ មិនា ៥ម៉ោងក្រោយពី
ពេល យន្តហោះនេះត្រូវចាប់បង្ខំឲ្យចុះចតនៅព្រលានយន្តហោះ Larnaca ប្រទេស
 សាយព្រឺស តាមសំណូមពររបស់ចោរប្លន់។ជនដៃដល់គឺពលរដ្ឋអេហ្ស៊ីបមួយរូប
 ឈ្មោះSeif El Din Mostafa បានយល់ព្រមចុះចាញ់កងកម្លាំងសន្តិសុខ ដោយមិន
 ប្រើការធ្វើអន្តរាគមដោយកំពាំងឡើយ។មនុស្សទាំង៦២នាក់មានវត្តមានលើ
យន្តហោះនេះសុទ្ធតែមានសុវត្ថិភាព។សមត្ថកិច្ចអេហ្ស៊ីបមិនរកឃើញគ្រឿងផ្ទុះ
ណា ក្នុងខ្សែក្រវ៉ាត់របស់ជនដៃដល់ក៏ដូចជានៅលើយន្តហោះនេះឡើយ។តាម
រដ្ឋមន្រ្តីក្រសួងអាកាសចរណ៍ស៊ីវិលអេហ្ស៊ីបថា ជនដែលប្លន់យន្តហោះនេះមិន
មែនជា ភេរវករទេ ដោយមនុស្សរូបនេះមានរោគសញ្ញានៃជំងឺផ្លូវចិត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ