អេហ្ស៊ីបពន្យារពេលស្ថានភាពគ្រោះអាសន្នបន្ថែម ៣ ខែទៀត
(VOVWORLD) -ស្ថានភាពគ្រោះអាសន្ននេះត្រូវបានពន្យាពេល ៥ លើកហើយ តាំងពីពេលប្រកាសនាឆ្នាំ ២០១៧ មក។
វិហារការតូលិកនៅ Tanta ក្នុងប្រទេសអេហ្ស៊ីប។ (AFP / TTXVN) |
នាថ្ងៃទី ២៤ មិថុនា រដ្ឋាភាអេហ្ស៊ីបបានឯកភាពពន្យាពេលរយៈពេល ៣ ខែទៀត ស្ថានភាពគ្រោះអាសន្ននៅទូទាំងប្រទេស ចាប់ពីថ្ងៃទី ១៤ កក្កដាខាងមុខ។ ស្ថានភាពគ្រោះអាសន្ននេះត្រូវបានពន្យាពេល ៥ លើកហើយ តាំងពីពេលប្រកាសនាឆ្នាំ ២០១៧ មក។
បទបញ្ញត្តិ ស្ថានភាពគ្រោះអាសន្ននេះត្រូវបានរដ្ឋាភិបាលអេហ្ស៊ីបដាក់ចេញជាលើកដំបូងគឺនាខែមេសា ឆ្នាំ ២០១៧ បន្ទាប់ពីកើតឡើងករណីបំផ្ទុះគ្រាប់បែកនៅវិហាការតូលិកចំនួន ២ លើក។ អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) បានប្រកាសថាអង្គការខ្លួនបានអនុវត្តន៍ករណីវាយប្រហារពោលខាងលើផងដែរ៕