|
ប្រធានាធិបតីជាប់ឆ្នោតរបស់អេហ្សីប Mohamed Mursi(រូបថត៖Internet) |
VOV- តាមអ្នកយកព័ត៍មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅអេហ្សីបបាន
ឲ្យ ដឹងថា៖នារសៀលថ្ងៃទី២៤មិថុនា គណះកម្មាការកំពូលរៀបចំការបោះឆ្នោតប្រធានាធិបតីអេហ្សីបបានប្រកាសលទ្ធផលជាផ្លូវការនៃការបោះឆ្នោតវង់ទី២។តាមនោះបេក្ខជននៃអង្គការបងប្អូនឥស្លាម Mohamed Mursi ក្លាយទៅជា ប្រធានា
ធិបតីទី៥របស់អេហ្សីបនឹងជាប្រធានាធិបតីស៊ីវិលដើមដំបូងនៅ អេហ្សីប។ប្រធាន គណះកម្មាការកំពូលរៀបចំការបោះឆ្នោតប្រធានាធិបតី អេហ្សីប Farouq Sultan
ប្រកាសថា៖ លោក Mohamed Mursi ឈ្នះឆ្នោតដោយដណ្តើមបានសម្លេងគាំទ្រ៥២%៕