អេហ្ស៊ីបស្នើ សហភាពអាហ្វ្រីកស្ដាតួនាទីជាសមាជិកឡើងវិញ
|
សភាពការណ៍នៅទីក្រុងគែរ(TTXVN) |
(VOV)_សេចក្ដីសម្រេចចិត្តបញ្ឍប់តួនាទីជាសមាជិកនៃសហភាពអាហ្វ្រីក
(AU) របស់អេហ្ស៊ីប ជាការច្រឡំនិង AU មិនពិនិត្យមើលអំពីស្ថានភាពជាក់ស្ដែង
ដែល គែរ កំពុងត្រូវប្រឈមមុខ។ នេះគឺជាការថ្លែងមតិរបស់រដ្ឋមន្ត្រីការបរទេស
អេហ្ស៊ីប លោក Nabil Fahmi នៅក្នុងសន្និសីទកាសែតរួមជាមួយសមភាគីអាហ្សង់
ទីន Ramtane Lamamra នាថ្ងៃទី៦ មករា។ លោក Nabil Fahmi ក៏បានអំពាវនាវ
អោយក្រុមប្រឹក្សារសន្តិសុខ និងសន្តិភាពរបស់ AU ( PSC) ស្ដាតួនាទីជាសមាជិក
សំរាប់អេហ្ស៊ីបឡើងវិញ ក្នុងសភាពការដែលប្រទេសនេះកំពុងស្ថិនៅក្នុងដំណើកា រផ្សព្វផ្សាយនិងអនុវត្តរដ្ឋធម្មនុញ្ញថ្មីមួយ។
រីឯ រដ្ឋមន្ត្រីការបរទេសអាហ្សង់ទិន និងជាអតីតប្រធាន PSC លោក Ramtane Lamamra បានលើកច្បាស់ថា៖សេចក្ដីសម្រេចចិត្តបញ្ឍប់តួនាទីជាសមាជិករបស់ អេហ្ស៊ីបជាវិធានការបង្ការ១តែប៉ុណ្ណោះ ដើម្បីជំរុញការស្ដាររដ្ឋធម្មនុញ្ញអេហ្ស៊ីប
ឡើងវិញ។ ទន្ទឹមនឹងនោះ លោកក៏បានអះអាងដែរថា៖អាហ្សង់ទិនមិនធ្វើអន្ត
រាគមន៍ ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់អេហ្សីបទេ និងសម្ដែងគោលបំណងថា៖ប្រជាជនអេហ្ស៊ីបនឹងឆ្លងកាត់លើការលំបាកសាកល្បងនេះ៕