អេហ្ស៊ីបអំពាវនាវឲ្យប្រទេសអារ៉ាប់គាំទ្រស៊ីរីវិលត្រឡប់មកកាន់ AL វិញ

(VOVWORLD) - ប្រធានសភាជាន់ទាបរបស់អេហ្ស៊ីប លោក Hanafy El-Gebaly បានចាត់ទុកថា ប្រទេសអារ៉ាប់ទាំងអស់គួរតែគាំទ្រការវិលត្រឡប់ទៅកាន់ពិភពអារ៉ាប់វិញរបស់ស៊ីរី។

អេហ្ស៊ីបអំពាវនាវឲ្យប្រទេសអារ៉ាប់គាំទ្រស៊ីរីវិលត្រឡប់មកកាន់ AL វិញ - ảnh 1ប្រធានរដ្ឋសភា Hammouda Sabbagh និងសមាជិកសភាស៊ីរីជួបគណៈប្រតិភូមកពីសហភាពសភាអារ៉ាប់នៅទីក្រុង Damascus (ស៊ីរី) ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៣ (ប្រភព៖ Reuters/Screenshots)

មតិរបស់លោក Hanafy El-Gebaly ត្រូវបានលើកឡើងនៅថ្ងៃទី ២៦ ខែកុម្ភៈ ក្នុងដំណើរទស្សនកិច្ចរបស់លោកនិងប្រធានរដ្ឋសភានៃបណ្តាប្រទេសអ៊ីរាក់ ហ្ស៊កដានី ប៉ាឡេស្ទីន អេមីរ៉ាតអារ៉ាប់រួម (UAE) និងលីប៊ី ជាកន្លែងដែលលោក និងសមភាគីអារ៉ាប់បានជួបជាមួយប្រធានាធិបតីស៊ីរី លោក Bashar Al-Assad។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់គណៈប្រតិភូសភាអារ៉ាប់ទៅកាន់ប្រទេសស៊ីរីក្នុងរយៈពេលពីរទសវត្សរ៍។ យោងតាមលោក Hanafy El-Gebaly ដំណើរទស្សនកិច្ចទៅកាន់ប្រទេសស៊ីរីរបស់គណៈប្រតិភូជាន់ខ្ពស់សភាអារ៉ាប់ បានធ្វើឡើងស្របតាមសេចក្តីសម្រេចចិត្តនៃសន្និសីទលើកទី ៣៤ នៃសហភាពសភាអារ៉ាប់ (APU) ដែលធ្វើឡើងនៅរដ្ឋធានីបាកដាដប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃទី ២៥ ខែកុម្ភៈ។

នៅក្នុងសន្និសីទលើកទី ៣៤ នៅទីក្រុងបាកដាដ សម្ព័ន្ធសភាអារ៉ាប់បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការនាំស៊ីរីវិលត្រឡប់ទៅសម្ព័ន្ធអារ៉ាប់ (AL) វិញ។ ប្រទេសស៊ីរីបានបាត់បង់សមាជិកភាពរបស់ខ្លួននៅក្នុង AL បន្ទាប់ពីរលកនៃការតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងឆ្នាំ ២០១១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ