អេហ្ស៊ីប បារាំង អាឡឺម៉ង់ និងហ្ស៊កដានី ជួបពិភាក្សាគ្នាអំពីដំណើរការសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន
(VOVWORLD) - កិច្ចប្រជុំ «ក្រុមប្រទេសទាំង៤» រួមមាន រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប បារាំង អាល្លឺម៉ង់និងហ្ស៊កដានី បានធ្វើឡើងនៅទីក្រុង Cairo នៅថ្ងៃទី ១១ ខែមករា ដោយពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារដំណើរការសន្តិភាពឡើងវិញរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។
ក្រសួងការបរទេសអេហ្ស៊ីបនៅទីក្រុង Cairo ( រូបថត៖ Reuters) |
នាថ្ងៃទី ១០ ខែមករា ប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីបបានរាយការណ៍ថាកិច្ចប្រជុំ «ក្រុមប្រទេសទាំង៤» រួមមាន រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប បារាំង អាល្លឺម៉ង់និងហ្ស៊កដានី បានធ្វើឡើងនៅទីក្រុង Cairo នៅថ្ងៃទី ១១ ខែមករា ដោយពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារដំណើរការសន្តិភាពឡើងវិញរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។
ស្ថានទូតអាល្លឺម៉ង់ប្រចាំនៅអេហ្ស៊ីប ក៏ដូចជាក្រសួងការបរទេសហ្ស៊កដានីបានបញ្ជាក់ថារដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរបានអញ្ជើញមកដល់ទីក្រុង Cairo កាលពីយប់ថ្ងៃទី ១០ ខែមករា ដើម្បីចូលរួមកិច្ចប្រជុំនៃក្រុមប្រទាំង៤នេះ ។ គេរំពឹងថាប្រធានបទនៃកិច្ចប្រជុំនៅថ្ងៃទី ១១ ខែមករា បានផ្តោតសំខាន់លើវិធានការណ៍សន្តិភាពនៅតំបន់មជ្ឈឹមបូព៌ាក៏ ដូចជាវិធីសាស្ត្រជំរុញកិច្ចព្រមព្រៀងស្តីពីការធ្វើឱ្យទំនាក់ទំនងប្រក្រតីឡើងវិញរវាងអ៊ីស្រាអែលនិងប្រទេសអារ៉ាប់ចំនួន ៤ ផងដែរ៕