អំឡុងពេល១៣៥ ឆ្នាំ ទិវាពលកម្មអន្តរជាតិថ្ងៃទី ១ ឧសភា៖ វណ្ណៈកម្មករគឺជាកម្លាំងស្នូលឈានមុខគេក្នុងការកសាងប្រទេសទំនើប
(VOVWORLD) - ដោយកត់សម្គាល់ដំណើការរយៈពេល ១០ ឆ្នាំ ខែកម្មករ - ខែឧសភា ឆ្នាំ ២០២១ ត្រូវបានសហព័ន្ធសហជីពពលកម្មវៀតណាមបំផុសឡើងដោយប្រធានបទ “សាមគ្គីភាព ច្នៃប្រឌិត ជំនះរាល់ការលំបាកនិងអភិវឌ្ឍន៍”។
ផលិតសម្លៀកបំពាក់នៅក្រុមហ៊ុនភាគហ៊ុនពាណិជ្ជកម្មនាំចេញនាំចូលសម្លៀកបំពាក់ Phuong Nam (សង្កាត់ Go Vap ទីក្រុងហូជីមិញ) (រូបថតៈ TTXVN) |
ហើយឆ្នាំ ២០២១ ក៏ជាឆ្នាំទី ២ ដែលគណៈកម្មាធិការដឹកនាំខែធ្វើសកម្មភាពស្តីពីអនាម័យ និងសុវត្ថិភាពការងារ រួមសហការជាមួយសហព័ន្ធសហជីពពលកម្មវៀតណាម ដើម្បី បើកខែកម្មករ -ជាខែធ្វើសកម្មភាពស្តីពីសុវត្ថិភាពអនាម័យការងារលើទូទាំងប្រទេស។
អនុប្រធានសហព័ន្ធសហជីព ពលកម្មវៀតណាម លោក Ngo Duy Hieu បានសង្កត់ធ្ងន់លើខ្លឹមសារលេចធ្លោ ដែលត្រូវអនុវត្តក្នុងខែកម្មករ - ខែធ្វើសកម្មភាពស្តីពីអនាម័យ និងសុវត្ថិភាពការងារ ដោយអនុលោមតាមស្មារតីច្នៃប្រឌិតកំណត់ក្នុងប្រធានបទ។
“ដំបូងយើងកំណត់ការឃោសនាដើម្បីលើកកម្ពស់ការយល់ដឹងអំពីប្រពៃណីដ៏រុងរឿងរបស់វណ្ណៈកម្មករ អំពីអង្គការសហជីព ជាពិសេស ការឃោសនាអំពីខ្លឹមសារជាមូលដ្ឋានរបស់សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ ទាក់ទងនឹងអង្គការសហជីពនិងចលនាកម្មករ។ ទន្ទឹមជាមួយគ្នានោះ យើងជ្រើសរើសសកម្ម ភាពជាបន្តបន្ទាប់ទាក់ទងនឹងការចែករំលែក ការយល់ដឹង ការថ្លែងអំណរគុណដល់និយោជិកឱ្យកាន់តែជិតស្និទ្ធនឹងនិយោជកនិងនិយោជិក ឱ្យស្តាប់គ្នា ចែករំលែកនិងស្វែងយល់ជាមួយគ្នា ជាពិសេសក្នុងស្ថាន ភាពលំបាក។ ហើយគោលដៅចុងក្រោយត្រូវបានសម្រេចគឺដើម្បីកសាងទំនាក់ទំនងការងារប្រកបដោយសុខដុមរមនានិងស្ថេរភាពជាមួយនឹងវឌ្ឍនភាពរបស់សហគ្រាស”។
លោក Ngo Duy Hieu បានបញ្ជាក់ថា៖ ខែធ្វើសកម្មភាពស្តីពីអនាម័យនិងសុវត្ថិភាពការងារនៅឆ្នាំនេះជាមួយនឹងប្រធានបទ “ពង្រឹងការវាយតម្លៃការត្រួតពិនិត្យហានិភ័យនៃអនាម័យនិងសុវត្ថិភាពការងារ។ ប្រធានបទនេះត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការប្រយុទ្ធប្រឆាំងនឹងជំងឹរាតត្បាតកូវីដ -១៩ ដែលប្រទេសវៀតណាមកំពុងព្យាយាមអនុវត្តន៍ផងដែរ៕