អាឡឺម៉ង់អំពាវនាវឱ្យសហគមន៍អន្តរជាតិទប់ទល់នឹងភាពអត់ឃ្លានទូទាំងពិភពលោក
(VOVWORLD) - អធិការបតីអាឡឺម៉ង់លោកស្រី Angela Merkel បានអំពាវនាវឱ្យសហគមន៍អន្តរជាតិឲ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីទប់ទល់នឹងភាពអត់ឃ្លានជាសកល បន្ទាប់ពីកម្មវិធីស្បៀងអាហារពិភពលោក (WFP) ទទួលបានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២០ កាលពីថ្ងៃទី ៩ ខែតុលា។
ជនភៀសខ្លួនទទួលបានស្បៀងអាហារនិងជំនួយសង្គ្រោះនៅខេត្ត Hajjah ភាគខាងជើងយេម៉ែន កាលពីថ្ងៃទី ៣០ ខែធ្នូឆ្នាំ ២០១៩ (រូបថតឯកសារ៖ AFP / VNA) |
អធិការបតីអាឡឺម៉ង់លោកស្រី Angela Merkel បានអំពាវនាវឱ្យសហគមន៍អន្តរជាតិឲ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីទប់ទល់នឹងភាពអត់ឃ្លានជាសកល បន្ទាប់ពីកម្មវិធីស្បៀងអាហារពិភពលោក (WFP) ដែលជាកម្មវិធីជំនួយស្បៀងអាហាររបស់អង្គការសហប្រជាជាតិ និងជាអង្គការ មនុស្សធម៌ធំបំផុតរបស់ពិភពលោកក្នុងការដោះស្រាយភាពអត់ឃ្លាន ទទួលបានរង្វាន់ណូបែលសន្តិភាពឆ្នាំ ២០២០ កាលពីថ្ងៃទី ៩ ខែតុលា។
គួររំលឹកថា នាថ្ងៃទី ១០ខែតុលា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានព្រមានថានៅលើពិភពលោកមានប្រជាជនជាង ៨២០ លាននាក់កំពុងរងគ្រោះដោយសារភាពអត់ឃ្លាន ដោយសារតែកង្វះស្បៀងអាហារ។ ម្យ៉ាងវិញទៀត លោកស្រីបានសង្កត់ធ្ងន់ថា នៅចំពោះមុខស្ថានភាពកាន់តែតានតឹងខ្លាំងឡើងដូជនាពេលបច្ចុប្បន្ននេះ ចាំបាច់ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀតពីសហគមន៍អន្តរជាតិ។
លោកអធិការបតី Angela Merkel ក៏បានលើកឡើងផងដែរថា រដ្ឋាភិបាលអាល្លឺម៉ង់បានចំណាយថវិកាប្រមាណ ១,៥ ពាន់លានអឺរ៉ូ (ស្នើនឹង ១,៨ ពាន់លានដុល្លារអាមេរិក) ទៅលើសន្តិសុខស្បៀងអាហារ និងការអភិវឌ្ឍជនបទ ដែលធ្វើឱ្យប្រទេសអាឡឺម៉ង់ក្លាយជាម្ចាស់ជំនួយធំទី ៣ នៅលើពិភពលោកនៅក្នុងវិស័យនេះតែម្តង៕