អ. ស.ប អនុម័តលើសេចក្តីសម្រេចចិត្តដែលវ៉េណេស៊ុយអេឡាដាក់ជូនស្នើឲ្យការបោះបង់វិធានការបង្ខិតបង្ខំដោយឯកតោភាគី
(VOVWORLD) - នាថ្ងៃទី ២២ ខែមីនា រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា លោក Jorge Arreaza បានជូនដំណឹងទៅក្រុមប្រឹក្សាសន្តិសុខ អ.ស.ប អំពីការបោះឆ្នោតអនុ ម័តលើសេចក្តីសម្រេចចិត្ត ដែលមានចំណងជើងថា "ផលប៉ះពាល់អវិជ្ជមាននៃវិធានការបង្ខិតបង្ខំដោយឯកតោភាគីចំពោះប្រើប្រាស់សិទ្ធិមនុស្ស " ដោយ Caracas ដែលតំណាងឱ្យចលនាមិនចូលបក្សសម្ព័ន្ធ។
រដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា លោក Jorge Arreaza |
ឯកសារនេះត្រូវបានអនុម័តដោយមានសម្លេងគាំទ្រចំនួន ២៧ សម្លេងបដិវាទចំនួន ៥ និងសម្លេងប្រឆាំងចំនួន ១៥ នេះ បានស្នើឲ្យបណ្តាប្រទេសបោះបង់ចោលការផ្តល់ជំនួយឧបត្ថម្ភ និង / ឬក៏អនុវត្តវិធានការបង្ខិតបង្ខំដោយឯកតោភាគីដែលដើរបញ្ច្រាសនឹងច្បាប់អន្តរជាតិ ធម្មនុញ្ញអ.ស.ប បទកំណត់ និងគោលការណ៍ស្តីពីទំនាក់ទំនងសន្តិភាពរវាងប្រទេសនានា។ សេចក្តីសម្រេចចិត្តនេះក៏ថ្កោលទោសយ៉ាងខ្លាំង ដែលប្រទេសមហាអំណាចមួយចំនួន នៅតែបន្តដាក់ចេញ និងបង្ខិតបង្ខំឲ្យអនុលោមដោយឯកតោភាគីនូវវិធានការពោលខាងលើនេះ ដោយបានចាត់ទុកថាជាឧបករណ៍មួយដើម្បីដាក់សម្ពាធផ្នែកនយោបាយនិងសេដ្ឋកិច្ច ប្រឆាំងនឹងប្រទេសមួយផ្សេងទៀតផងដែរ៕