ឥណ្ឌាគាំទ្រសេរីភាពនៃការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត
(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Anurag Srivastava បានថ្លែងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នារសៀលថ្ងៃទី ១៦ ខែកក្កដា នៅទីក្រុងញូវដែលី។
លោក Anurag Srivastava អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា |
ឥណ្ឌាចាត់ទុកសមុទ្រខាងកើត ជាផ្នែកមួយ នៃលំហពិភពលោករួម ហើយទីក្រុងញូវដែលីមានផលប្រយោជន៍យូរអង្វែងដោយផ្សាភ្ជាប់នឹងសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Anurag Srivastava បានថ្លែងដូច្នេះ នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នារសៀលថ្ងៃទី ១៦ ខែកក្កដា នៅទីក្រុងញូវដែលី។
នៅក្នុងសន្និសីទសារព័ត៌មាន ជាប្រ ចាំរបស់ក្រសួងការបរទេសឥណ្ឌា នារសៀលថ្ងៃទី ១៦ ខែកក្កដា ឆ្លើយសំណួរដែលចង់ដឹងពីគោលជំហររបស់ឥណ្ឌាលើកាយវិការថ្មីៗរបស់អាមេរិក ដោយច្រានច្រោលទាំងស្រុង រាល់ការទាមទារអធិបតេយ្យភាពរបស់ចិននៅសមុទ្រខាងកើត អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា លោក Anurag Srivastava បានអះអាងថា៖ ឥណ្ឌាគាំទ្រសេរីភាពនៃការនាវាចរណ៍និងអាកាសចរណ៍ រួមទាំងសកម្មភាពពាណិជ្ជកម្មស្របច្បាប់។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌារូបនេះក៏បានលើកឡើងដែរថា ឥណ្ឌាជឿជាក់ថា រាល់ភាពខុសគ្នាណាមួយក៏អាចត្រូវបានដោះស្រាយដោយសន្តិវិធី ដោយគោរពនីតិវិធីច្បាប់និងការទូត មិនប្រើកម្លាំងឬគំរាមប្រើប្រាស់កម្លាំង។ យ៉ាងណាមិញ សមុទ្រខាងកើតគឺជាផ្លូវសមុទ្រដ៏សំខាន់របស់ពិភពលោក។ ផ្លូវដឹកជញ្ជូនក្នុងតំបន់សមុទ្រនេះមានតម្លៃជាង ៥ ពាន់លានដុល្លារអាមេរិក សម្រាប់ពាណិជ្ជកម្មអន្តរជាតិ។ ហើយនេះគឺជាចំណុចកណ្តាលនៃជម្លោះទឹកដីរវាងចិននិងប្រទេសជិតខាងជាច្រើនផងដែរ៕