ឥណ្ឌាចង់បន្តកិច្ចសហប្រតិបត្តិការលើវិស័យប្រេងនិងឧស្ម័ននៅឯសមុទ្រខាងកើតជាមួយវៀតណាម

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសឥណ្ឌាបានសម្តែងនូវគោលបំណង ដោយចង់បន្តកិច្ចសហប្រតិបត្តិក្នុងវិស័យប្រេងនិងឧស្ម័ននៅឯសមុទ្រខាងកើតជាមួយវៀតណាម ព្រមទាំងបញ្ជាក់ពីគោលជំហររួមអំពីសមុទ្រខាងកើត នៅក្នុងជំនួបទ្វេភាគីជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh  នៅថ្ងៃទី ២ ខែសីហា នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥២ នៅទីក្រុងបាងកកនៃប្រទេសថៃ។
ឥណ្ឌាចង់បន្តកិច្ចសហប្រតិបត្តិការលើវិស័យប្រេងនិងឧស្ម័ននៅឯសមុទ្រខាងកើតជាមួយវៀតណាម - ảnh 1ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh ជាមួយនឹងរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក  S.Jaishankar (រូបថតៈ VOV)

ក្នុងជំនួបនេះ ភាគីទាំងពីរបានបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានការវិវឌ្ឍន៍យ៉ាងខ្លាំងនិងឯកភាពលើវិធានការណ៍នានា ដើម្បីលើកកម្ពស់ភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឥណ្ឌា ជាពិសេស បង្កើនដំណើរទស្សនកិច្ចនិងទំនាក់ទំនងកម្រិតខ្ពស់ រួមទាំងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជ កម្ម វិនិយោគ កសិកម្ម សុខភាព អាកាសចរណ៍ ការពារជាតិនិងសន្តិសុខជាដើម។ ម្យ៉ាងវិញទៀត ជំរុញកិច្ចសហប្រតិបត្តិការលើបណ្តាវេទិកាពហុភាគី ជាពិសេសក្នុងឆ្នាំ២០២០ ដែលវៀតណាមកាន់ដំណែងជាប្រធានអាស៊ាន និងក្នុងឱកាសដែលវៀត ណាមនិងឥណ្ឌាជាសមា ជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ជាមួយគ្នានេះ ឥណ្ឌាក៏បានបង្ហាញនូវបំណងបន្តកិច្ចសហប្រតិបត្តិការលើវិស័យប្រេងនិងឧស្ម័ននៅឯសមុទ្រខាងកើតជាមួយវៀតណាម។ មិនត្រឹមតែប៉ុណ្ណោះ ភាគីទាំងពីរក៏បានអះអាងនូវគោលជំហររួមអំពីសមុទ្រខាងកើត ដោយប្តេជ្ញារក្សាសន្តិភាព ស្ថិរភាព សេរីភាពនិងសន្តិសុខដែនសមុទ្រ ដោះស្រាយបញ្ហាសមុទ្រដោយសន្តិវិធី ស្របតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ ផងដែរ ។

ក៏នាថ្ងៃទី ២ សីហានេះ  លោកឧបនាយករដ្ឋមន្ត្រី Pham Pham Minh បានអញ្ជើញទទួលជួបសន្ទនាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសបង់ក្លាដែសលោក Abdul Momen៕

ប្រតិកម្មទៅវិញ

ផ្សេងៗ