ឥណ្ឌាជប៉ុននិងអាមេរិកត្រៀមដំណើរការសន្ទនាត្រីភាគី។
|
រដ្ឋមន្រ្តីការបរទេសឥណ្ឌានិងជប៉ុន
(រូបថតៈ Internet) |
VOV-ឥណ្ឌាជប៉ុននិងអាមេរិកនឹងដំណើរការវង់ទី៣ការសន្ទនាត្រីភាគីនាថ្ងៃទី២៩
តុលានៅរដ្ឋធានីញូវដេលីដើម្បីពិភាគ្សាអំពីបណ្ដាបញ្ហាដំបន់ក៏ដូចជារាល់ការសាក
ល្បងសកល។ នៅក្នុងការសន្ទនានេះបណ្ដាភាគីគ្រោងនឹងពិភាគ្សាអំពីរចនាសម្ព័ន្ធ
សន្តិសុខដំបន់ ពិសេសគឺអំពីសន្តិសុខនាវាចរណ៍និងចែករំលែកទស្សនៈអំពីចិន។ ការសន្ទនាពោលខាងលើបានប្រព្រឹត្តទៅបន្ទាប់ការសន្ទនាឥណ្ឌា-ជប៉ុន ២+២ លើកទី២ដែលបានរៀបចំនៅរដ្ឋធានីតូក្យូរបស់ជប៉ុននាថ្ងៃទី២២តុលារវាងបណ្ដាមន្ត្រីការទូតនិងការពារជាតិរវាងប្រទេសទាំងពីរ ពិភាគ្សាអំពីសន្តិសុខនាវាចរណ៍និងបញ្ហាសន្តិសុខផ្សេងៗ។ តាមក្រសួងការបរទេសអាមេរិកឲ្យដឹងថា ការសន្ទនាឥណ្ឌាជប៉ុននិងអាមេរិកនឹងបានបង្កើតដើម្បីក្លាយទៅជាវេទិការមួយដំណើរការការពិគ្រោះដ៏ស្មោះត្រង់និងលើគ្រប់វិស័យរវាងប្រទេសទាំងបីតាមរយៈ
ការចែករំលែករាល់តំលៃនិងផលប្រយោជន៍រួមនៅអាស៊ី-ប៉ាស៊ីហ្វិកនិងសកល៕