ឥណ្ឌាជាមិត្តស្មោះត្រង់ និងជាដៃគូអភិវឌ្ឍរបស់វៀតណាមជានិច្ច

(VOVWORLD) - លោកស្រី លោកស្រី  Preeti Saran បានអះអាងថាក្នុងប៉ុន្មានឆ្នាំកន្លង ទៅ ទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងឥណ្ឌាបានពង្រឹងនិងពង្រីក លើគ្រប់វិស័យ។ ក្នុងនោះកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និង ការពារជាតិទទួលបាន លទ្ធផលជាក់ស្តែងជាច្រើន។
ឥណ្ឌាជាមិត្តស្មោះត្រង់ និងជាដៃគូអភិវឌ្ឍរបស់វៀតណាមជានិច្ច - ảnh 1 ប្រធានរដ្ឋលោក Tran Dai Quang និងនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមកាលពីឆ្នាំ២០១៦ (រូបថត៖ TTXVN)


 
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅប្រទេសឥណ្ឌា (ចាប់ពី ថ្ងៃទី២ ដល់ទី៤ ខែមិនា) របស់លោក TRAN DAI QUANG ប្រធានរដ្ឋវៀតណាម លោកឈស្រី  Preeti Saran លេខាទទួលបន្ទុកផ្នែក បូព៌ាខាងកើតនៃក្រសួងការបរទេសឥណ្ឌា បានវាយតំលៃយ៉ាងសកម្មអំពី សមិទ្ធិផលដែលវៀតណាមនិងឥណ្ឌាទទួលបានក្នុងរយៈពេលកន្លងទៅ ក៏ដូចជា យថាទស្សន៍សហប្រតិបត្តិការដើម្បីការអភិវឌ្ឍនៃ ប្រទេសទាំងពីរនាពេលអនាគតផង។

លោកស្រី លោកស្រី  Preeti Saran បានអះអាងថាក្នុងប៉ុន្មានឆ្នាំកន្លង ទៅ ទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងឥណ្ឌាបានពង្រឹងនិងពង្រីក លើគ្រប់វិស័យ។ ក្នុងនោះកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និង ការពារជាតិទទួលបាន លទ្ធផលជាក់ស្តែងជាច្រើន។ ចំពោះឥណ្ឌា វៀតណាមជាប្រទេសនាំចេញទំនិញធំទី២ក្នុងអាស៊ាន។

  លោកស្រី Preeti Saran បញ្ជាក់ទៀតថា ទំហំពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ សម្រេចបានជាង១០ពាន់លានដុលារអាមេរិក និង សង្ឃឹមថា ពាណិជ្ជកម្មទ្វេភាគីនឹងបន្តអភិវឌ្ឍថែមទៀត។  លោកស្រី Preeti Saran បានឲ្យដឹងថាវៀតណាមជាសសរទ្រូងសំខាន់មួយក្នុងគោល នយោបាយ “ឆ្ពោះទៅទិសខាងកើត” របស់ឥណ្ឌា ក៏ដូចជាក្នុងកិច្ចសហ ប្រតិបត្តិការរបស់ប្រទេសនេះជាមួយអាស៊ាន។  លោកស្រី Preeti Saran ក៏សង្កត់ធ្ងន់ថា ឥណ្ឌានិងវៀតណាមកំពុងជាដៃគូសេដ្ឋកិច្ចយ៉ាងខ្លាំង របស់អាស៊ាន។

លោកស្រី Preeti Saran អះអាងថាឥណ្ឌាតែងតែជាមិត្តស្មោះត្រង់និង ដៃគូអភិវឌ្ឍរបស់វៀតណាម ហើយ ចាត់ទុកវៀតណាមជាដៃគូ ជាទីគោរពបំផុត ក្នុងតំបន់អាស៊ាន មិនគ្រាន់តែដោយសារមានទំនាក់ទំនង ប្រវត្តិសាស្ត្រនិងវប្បធម៌យ៉ាងជ្រាលជ្រៅបុណ្ណោះទេ ក៏ថែមទាំងមាន ការសមស្របអំពីគំនិតនិងផលប្រយោជន៍ខាងយុទ្ធសាស្ត្រទៀតផង។

អំពីការរក្សាសន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់អាស៊ី មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ក៏ដូចជានៅសមុទ្រខាងកើត លោកស្រី Preeti Saran បានបញ្ជាក់ថា វៀតណាមនិងឥណ្ឌាមានចក្ខុវិស័យដូចគ្នា អំពីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។ ដោយហេតុនេះ ភាគីទាំងពីរបន្តគាំទ្រសេរីភាពនាវាចរណ៍ អាកាសចរណ៍ និង សន្តិវិធីសំរាប់បញ្ហានៅសេសសល់ក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ