ឥណ្ឌាដាស់តឿនប៉ាគីស្ថានធ្វើសកម្មភាពក្រោយពីការវាយប្រហារតម្រង់ទៅលើមូលដ្ឋានកងទ័ពជើងអាកាស Pathankot

ឥណ្ឌាដាស់តឿនប៉ាគីស្ថានធ្វើសកម្មភាពក្រោយពីការវាយប្រហារតម្រង់ទៅលើមូលដ្ឋានកងទ័ពជើងអាកាស Pathankot - ảnh 1
កងកម្លាំងសន្តិសុខឥណ្ឌានៅខាងក្រៅមូលដ្ឋានទ័ពជើងអាកាស Pathankot (រូបថត៖PTI)

(VOVworld) - នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narenda Modi នាថ្ងៃទី៥ មករា បានជំរុញ
សមភាគីប៉ាគីស្ថានលោក Nawaz Sharif ឲ្យមានសកម្មភាពដ៏ខ្លាំងក្លានិងភ្លាមមួយ
រំពេចចំពោះជនដៃដល់ឈរនៅខាងក្រោយការវាយប្រហារទៅលើមូលដ្ឋានទ័ព
ជើងអាកាស Pathankot របស់ឥណ្ឌា ដែលបណ្ដាលឲ្យទាហានចំនួន៧នាក់នៃ
ប្រទេសនេះស្លាប់បាត់បង់ជីវិត។តាមសេចក្ដីថ្លែងការណ៍ពីការិយាល័យនាយក
រដ្ឋមន្រ្តីឥណ្ឌាថា លោកនាយករដ្ឋមន្រ្តី Sharif បានសន្ទនាតាមទូរស័ព្ទជាមួយ
លោក Modi សំដៅពិភាគ្សាអំពីការវាយប្រហារទៅលើមូលដ្ឋាន Pathankot នៅភាគ
ខាងជើងឥណ្ឌា ជិតខ្សែព្រំដែនជាមួយប៉ាគីស្ថាន។លោកនាយករដ្ឋមន្រ្តី Sharif បាន
ធានាថា រដ្ឋាភិបាលរបស់លោកនឹងមានសកម្មភាពយ៉ាងឆាប់រហ័ស និងដាច់ខាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ