ឥណ្ឌូណេស៊ីជួយឧបត្ថម្ភវៀតណាម ១ លានដុល្លារអាមេរិក ដើម្បីជម្នះការខូចខាតដោយ ព្យុះទីហ្វុង Yagi

(VOVWORLD) - នាថ្ងៃទី ៨ តុលា រដ្ឋមន្ត្រីសម្របសម្រួលអភិវឌ្ឍន៍មនុស្ស និងវប្បធម៌ឥណ្ឌូនេស៊ី លោក Muhadjir Effendy បានឲ្យដឹងថា ក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ីនឹងបែងចែកថវិកាចំនួន ១ លានដុល្លារអាមេរិក ដើម្បីជួយឧបត្ថម្ភវៀតណាមក្នុងការជំនះការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយព្យុះលេខ ៣ (ឈ្មោះអន្តរជាតិគឺ Yagi) ដែលបង្កឡើងនាខែកញ្ញាកន្លងមក។

លើសពីនេះទៀត រដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងប្រើប្រាស់មូលនិធិដែលគ្រប់គ្រងដោយទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ (BNPB) ដើម្បីផ្តល់ជំនួយដែលមានតម្លៃ ១ លានដុល្លារដល់ប្រទេសយេម៉ែន ស៊ូដង់ និងប៉ាឡេស្ទីន។ ការផ្តល់ជំនួយដល់ប្រទេសទាំងបួននេះ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤ ខែតុលា។

ឥណ្ឌូណេស៊ីជួយឧបត្ថម្ភវៀតណាម ១ លានដុល្លារអាមេរិក ដើម្បីជម្នះការខូចខាតដោយ  ព្យុះទីហ្វុង Yagi - ảnh 1ព្យុះទីហ្វុងយ៉ាហ្គី បណ្តាលឱ្យមានទឹកជំនន់រីករាលដាលនៅតំបន់ភាគខាងជើង។ រូបថត៖ VOV

ព្យុះទីហ្វុង Yagi បានបោកបក់ចូលប្រទេសវៀតណាម បង្កជាទឹកជំនន់ និងការរអិលបាក់ដី ដែលបានសម្លាប់មនុស្សជាង ៣០០ នាក់ និងបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចប្រមាណជាង ៨១.០០០ ពាន់លានដុង (ជាង ៣,២ ពាន់លានដុល្លារអាមេរិក)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ