ឥណ្ឌូណេស៊ីបានដាក់ចេញកញ្ចប់រំញោចសេដ្ឋកិច្ចដែលមានទឹកប្រាក់ចំនួន ៤៣ ពាន់លានដុល្លារអាមេរិក

(VOVWORLD) - រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកស្រី Sri Mulyani Indrawati បានឲ្យដឹងថាកម្មវិធីស្តារសេដ្ឋកិច្ចជាតិឡើងវិញរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី នឹងបង្កើនការគាំទ្រដល់បណ្តាញសន្តិសុខសង្គម និងផ្តល់ការអនុគ្រោះពន្ធ ព្រមទាំងចាក់បញ្ចូលដើមទុនសំរាប់ SOEs។
 ឥណ្ឌូណេស៊ីបានដាក់ចេញកញ្ចប់រំញោចសេដ្ឋកិច្ចដែលមានទឹកប្រាក់ចំនួន ៤៣ ពាន់លានដុល្លារអាមេរិក - ảnh 1 កញ្ចប់រំញោចសេដ្ឋកិច្ចមានគោលបំណងកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 ទៅលើសហគ្រាសខ្នាតមីក្រូ តូចនិងមធ្យមក៏ដូចជាសហគ្រាសគ្រប់គ្រងដោយរដ្ឋ។ (រូបថតៈ AFP / TTXVN)

រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងអនុវត្តកម្មវិធីរំញោចសេដ្ឋកិច្ចដែលមានទឹកប្រាក់ចំនួន ៦៤១,១៧០ ពាន់លានរូពី (ស្មើនឹង ៤៣ ពាន់លានដុល្លារអាមេរិក) ដែលធំជាងចំនួនទឹកប្រាក់ដែលបានប្រកាសពីមុន ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយជំងឺរាតត្បាតសកល COVID-19 ចំពោះសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSME) ក៏ដូចជាសហគ្រាសរដ្ឋ (SOE)។

ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពី ថ្ងៃទី ១៨ ខែឧសភា រដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុ លោកស្រី Sri Mulyani Indrawati បានឲ្យដឹងថាកម្មវិធីស្តារសេដ្ឋកិច្ចជាតិឡើងវិញរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី នឹងបង្កើនការគាំទ្រដល់បណ្តាញសន្តិសុខសង្គម និងផ្តល់ការអនុគ្រោះពន្ធ ព្រមទាំងចាក់បញ្ចូលដើមទុនសំរាប់ SOEs ក៏ដូចជាកាត់បន្ថយនិងលើកលែងការប្រាក់ឥណទានសម្រាប់ MSME ។ យោងតាមលោកស្រី Indrawati បានឲ្យដឹងថាការខិតខំប្រឹងប្រែងទាំងនេះគឺមានគោលបំណងជំរុញការផ្គត់ផ្គង់និងតម្រូវការ ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ