ឥណ្ឌូណេស៊ីបានបដិសេធមិនចរចាជាមួយចិនលើបញ្ហាសមុទ្រខាងកើត

(VOVWORLD) -     ជាការឆ្លើយតបនឹងការដែលឥណ្ឌូណេស៊ីផ្ញើកំណត់ទូតដាក់ជូនអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៦ ខែឧសភា ស្តីពីការបដិសេធការទាមទាររបស់ចិននៅសមុទ្រខាងកើត នាថ្ងៃទី ២ ខែមិថុនា រដ្ឋាភិបាលចិនក៏បានផ្ញើកំណត់ទូតមួយច្បាប់ដាក់ជូនអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ដើម្បីច្រានចោលរាល់ខ្លឹមសារនៃកំណត់ទូតរបស់ឥណ្ឌូនេស៊ីផងដែរ។

ទន្ទឹមនឹងនេះប្រទេសចិនបានប្រកាសត្រៀមខ្លួនជាស្រេចក្នុងការដោះស្រាយការទាមទារអធិបតេយ្យដោយត្រួតលើគ្នាតាមរយៈការចរចាជាមួយឥណ្ឌូណេស៊ី។ ចិនមានបំណងចង់ចសហការជាមួយ ឥណ្ឌូណេស៊ី ដើម្បីថែរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត។

 ឆ្លើយតបនឹងសំណើចរចាររបស់ចិន លោក Damos Agusman អគ្គនាយកនៃនាយកដ្ឋានច្បាប់និង សន្ធិសញ្ញាអន្តរជាតិក្រសួងការបរទេសឥណ្ឌូណេស៊ីបានមានប្រសាសន៍ថា“ ផ្អែកលើអនុសញ្ញាអង្គការ សហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២” ឥណ្ឌូណេស៊ីគ្មានសេចក្តីថ្លែងការណ៍ណាមួយ ស្តីពីអធិបតេយ្យភាពជាមួយចិននោះទេ ហេតុដូច្នេះប្រទេសនេះមិនចូលរួមក្នុងការចរចាណាមួយស្តីពីការ ងារខ័ណ្ឌសីមាលើដែនសមុទ្រនៅឡើយដែរ។ លោកក៏បានសង្កត់ធ្ងន់ថា ក្នុងសេចក្តីថ្លែងការណ៍ផ្លូវការ របស់ក្រសួងការបរទេសឥណ្ឌូណេស៊ីនាដើមខែមករាឆ្នាំ ២០២០ ឥណ្ឌូនេស៊ីបានបញ្ជាក់ថាគ្មានជម្លោះ អធិបតេយ្យភាពជាមួយចិននៅសមុទ្រខាងកើតទេ។ នៅពេលនោះ ក្រសួងការបរទេសឥណ្ឌូណេស៊ីក៏បាន ច្រានចោលពាក្យដែលហៅថា «តំបន់សមុទ្រពាក់ព័ន្ធនានា» របស់ចិន។

ក្រសួងការបរទេសឥណ្ឌូនេស៊ីបានអះអាងថា រាល់ការទាមទាររបស់ប៉េកាំងចំពោះតំបន់  សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ឥណ្ឌូនេស៊ីដោយផ្អែកលើមូលហេតុដែលថា ប្រជានេសាទចិនបានធ្វើ ប្រតិបត្តិការនៅក្នុងដែនទឹកទាំងនេះជាយូរមកហើយគឺជា“សកម្មភាពឯកតោភាគីគ្មានមូលដ្ឋានគតិយុត្តិ និងមិនដែលត្រូវបានទទួលស្គាល់ដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២” នោះឡើយ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ