ឥណ្ឌូណេស៊ីបានប្រកាសគណៈរដ្ឋមន្រ្តីថ្មីសម្រាប់អាណត្តិ ២០១៩-២០២៤
(VOVWORLD) - នៅទីនេះមានរដ្ឋមន្ត្រីចំនួន ៣៤ រូបនិងមន្ត្រីថ្នាក់រដ្ឋមន្ត្រីចំនួន ៤ រូបបានស្បថចូលកាន់តំណែងជាផ្លូវការ។ ក្នុងគណៈរដ្ឋមន្រ្តីថ្មីរបស់ឥណ្ឌូនេស៊ី មានតំណែងមួយចំនួននៅតែត្រូវបានរក្សាដដែល ដូចក្នុងអាណត្តិមុន រួមមានរដ្ឋមន្រ្តីក្រសួងការបរទេស រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងរុក្ខកម្ម រដ្ឋមន្រ្តីទទួលបន្ទុកខុទ្ទកាល័យប្រធានាធិបតីឥណ្ឌូនេស៊ី។
ថ្នាក់ដឹកនាំ ឥណ្ឌូនេស៊ី |
នាថ្ងៃទី ២៣ ខែតុលា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានប្រកាសថា គណៈរដ្ឋមន្រ្តីថ្មី និងសារធ្វើការចំពោះគណៈរដ្ឋមន្រ្តី សម្រាប់អាណត្តិ ២០១៩-២០២៤ ។ នៅទីនេះមានរដ្ឋមន្ត្រីចំនួន ៣៤ រូបនិងមន្ត្រីថ្នាក់រដ្ឋមន្ត្រីចំនួន ៤ រូបបានស្បថចូលកាន់តំណែងជាផ្លូវការ។ ក្នុងគណៈរដ្ឋមន្រ្តីថ្មីរបស់ឥណ្ឌូនេស៊ី មានតំណែងមួយចំនួននៅតែត្រូវបានរក្សាដដែល ដូចក្នុងអាណត្តិមុន រួមមានរដ្ឋមន្រ្តីក្រសួងការបរទេស រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងរុក្ខកម្ម រដ្ឋមន្រ្តីទទួលបន្ទុកខុទ្ទកាល័យប្រធានាធិបតីឥណ្ឌូនេស៊ី។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសិទ្ធិមនុស្ស រដ្ឋមន្ត្រីក្រសួងការងារនិងលំនៅដ្ឋានសាធារណៈ។
បន្ទាប់ពីបានប្រកាសឈ្មោះរដ្ឋមន្ត្រីទាំងនេះ ប្រធានាធិបតីឥណ្ឌូនេស៊ីបានផ្ញើសារចំនួន ៦ ទៅខុទ្ទកាល័យថ្មី ដោយផ្ដោតសំខាន់លើការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ៕