ឥណ្ឌូណេស៊ីពិចារណាលើអត្ថប្រយោជន៍នៃការចូលរួម BRICS
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi កាលពីថ្ងៃទី ៤ ខែមករា បានឲ្យដឹងថា រដ្ឋាភិបាលប្រទេសនេះ នៅតែកំពុងពិចារណាអំពីអត្ថប្រយោជន៍នៃការចូលរួមក្រុមសេដ្ឋកិច្ចរីកចម្រើនទើបលេចចេញ (BRICS) រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ។
លោកស្រី Retno Marsudi បានសង្កត់ធ្ងន់ថា ជាគោលការណ៍ ឥណ្ឌូនេស៊ីបានត្រៀមសហប្រតិបត្តិការជាមួយគ្រប់ភាគីទាំងអស់ ដរាបណាមានផលប្រយោជន៍ទៅវិញទៅមក។ យោងតាមលោកស្រី ឥណ្ឌូនេស៊ីតែងតែមានការគិតគួរយ៉ាងប្រុងប្រយ័ត្ន ក្នុងគោលនយោបាយការបរទេសរបស់ខ្លួន ដូច្នេះគ្មានការសម្រេចចិត្តភ្លាមៗណាមួយនឹងត្រូវបានធ្វើឡើងនោះទេ។ នេះជាទស្សនៈមូលដ្ឋាននៅពេលដែលឥណ្ឌូណេស៊ីពិចារណាចូលរួមអង្គការអន្តរជាតិណាមួយ។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីបានឲ្យដឹងថា ប្រទេសនេះកំពុងពិចារណាអំពីអត្ថប្រយោជន៍នៃការចូលរួម BRICS។ ប្រភព៖ TEMPO |
ឥណ្ឌូនេស៊ីមានទំនាក់ទំនងពាណិជ្ជកម្មល្អជាមួយប្រទេសសមាជិក BRICS នីមួយៗ ជាពិសេសជាមួយចិន និងឥណ្ឌា។ ដូច្នេះហើយ រដ្ឋមន្ត្រីការបរទេស Retno បានបញ្ជាក់ថា ទោះបីជាឥណ្ឌូនេស៊ីមិនទាន់ចូលរួម BRICS ក៏ដោយ ក៏ទំនាក់ទំនងរបស់ឥណ្ឌូនេស៊ីជាមួយប្រទេសសមាជិកនីមួយៗនៅតែរក្សាបានល្អប្រសើរ។ ការវាយតម្លៃរបស់ឥណ្ឌូណេស៊ីត្រូវបានធ្វើឡើងបន្ទាប់ពីអារ៉ាប៊ីសាអូឌីតបានប្រកាសជាផ្លូវការនៅថ្ងៃទី ២ ខែមករាថា ប្រទេសនេះបានចូលរួម BRICS ។ អារ៉ាប៊ីសាអូឌីតចាត់ទុក BRICS ជា "បណ្តាញដ៏មានអត្ថប្រយោជន៍ និងសំខាន់" ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។
ក្រៅពីអារ៉ាប៊ីសាអូឌីត BRICS បើកចំហ (BRICS+) ក៏រួមមានប្រទេសអេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម (UAE)៕