ឥណ្ឌូណេស៊ីពន្លឿនសាងសង់ផ្ទះបណ្តោះអាសន្នបន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដីពីរដងនៃរលកយក្សស៊ូណាមិនៅ Palu

(VOVWORLD) - រដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងពន្លឿនការសាងសង់លំនៅដ្ឋានបណ្តោះអាសន្នសម្រាប់ជនរងគ្រោះដោយសារគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមីនៅ Palu ភាគកណ្តាល Sulawesi ប្រទេសឥណ្ឌូនេស៊ី។
ឥណ្ឌូណេស៊ីពន្លឿនសាងសង់ផ្ទះបណ្តោះអាសន្នបន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដីពីរដងនៃរលកយក្សស៊ូណាមិនៅ Palu - ảnh 1 ទិដ្ឋភាពនៃគ្រោះមហន្តរាយពីរដងនៃរលកយក្សស៊ូណាមិនៅ Palu ប្រទេសឥណ្ឌូនេស៊ី

អនុប្រធានាធិបតីឥណ្ឌូណេស៊ីលោក Jusuf Kalla មេបញ្ជាការកងកម្លាំងកាត់បន្ថយគ្រោះមហន្តរាយ Palu បានឲ្យដឹងថា មានផ្ទះសម្បែងជាង ៣0% ក្នុងចំណោមផ្ទះបណ្តោះអាសន្នទាំង ១២.000 ខ្នង នៅក្នុងផែនការសាងសង់សម្រាប់ជនរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិត្រូវបានបង្ហើយ និងប្រគល់ជូនដល់ឱ្យប្រជាជន។ បន្ទាប់ពីស្នាក់នៅបណ្តោះអាសន្ន ប្រជាជននឹងត្រូវបានបញ្ជូនមកស្នាក់ទីលំនៅដ្ឋានឡើងវិញ ខណៈដែលការសាងសង់ Palu ថ្មីបានបញ្ចប់ទាំងស្រុង។

រដ្ឋាភិបាលឥណ្ឌូនេស៊ីនឹងសាងសង់ទីក្រុងថ្មីដើម្បីជំនួសឲ្យទីក្រុង Palu ដោយសារតែបន្ទាប់ពីគ្រោះមហន្តរាយរញ្ជួយដី និងរលកស៊ូណាមី ហេតុដូច្នេះហើយវាមិនអាចសាងសង់ឡើងវិញបានទេ។ចំណាយថវិកាសរុបដែលចាំបាច់សម្រាប់ការសាងសង់ទីក្រុងថ្មី ត្រូវបានប៉ាន់ស្មានប្រមាណ ៤ ពាន់ពាន់លាន Rupiah (ស្មើនឹងជិត ៣០០ ពាន់លានដុល្លារអាមេរិក)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ