ឥណ្ឌូណេស៊ីព្រមានអំពីគ្រោះអាស្ននរីករាលដាលលទ្ធិភេរវកម្មក្នុងទូទាំងពិភពលោក

(VOVWORLD) -នាថ្ងៃទី ១៣ មិថុនា មេបញ្ជការកងទ័ពឥណ្ឌូណេស៊ី លោក Gatot Nurmantyo បានជូនដំណឹងថា៖ កំលាំងសមត្ថកិច្ចនៃប្រទេសនេះបានរកឃើញ វត្តមានរបស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅខេត្តក្រុងក្នុងទូទាំង ប្រទេសអាស៊ីនេះ។ 
ឥណ្ឌូណេស៊ីព្រមានអំពីគ្រោះអាស្ននរីករាលដាលលទ្ធិភេរវកម្មក្នុងទូទាំងពិភពលោក  - ảnh 1 ឥណ្ឌូណេស៊ីព្រមានអំពីគ្រោះអាស្ននរីករាលដាលលទ្ធិភេរវកម្មក្នុងទូទាំងពិភពលោក 

(VOVworld) – នាថ្ងៃទី ១៣ មិថុនា មេបញ្ជការកងទ័ពឥណ្ឌូណេស៊ី លោក Gatot Nurmantyo បានជូនដំណឹងថា៖ កំលាំងសមត្ថកិច្ចនៃប្រទេសនេះបានរកឃើញ វត្តមានរបស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅខេត្តក្រុងក្នុងទូទាំង ប្រទេសអាស៊ីនេះ។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មាននៅរដ្ឋធានី Jakarta លោក Gatot Nurmantyo បានអះអាងថា៖ សញ្ញារបស់ IS នៅ ឥណ្ឌូណេស៊ីកំពុងស្ថិតនៅស្ថានភាពសម្ងំស្ងៀម ប៉ុន្តែ អាចផ្ទុះឡើងពេលណាក៏ បានដេរ។ មេបញ្ជាការកងទ័ពឥណ្ឌូណេស៊ីក៏បានព្រមានថា៖ នាបច្ចុប្បន្ន មានក្រុមប្រដាប់អាវុធជាច្រើនបានសហការជាមួយជនប្រដាប់អាវុធដែលទាក់ទិនដល់ IS ដើម្បីរៀបចំឧបាយកលវាយប្រហារ ដោយហេតុនេះ គប្បីលើកកំពស់ការប្រុងប្រយ័ត្ន។ លោកក៏បានឲ្យដឹងថែមទៀតថា៖ បណ្តាភេរកវ IS នៅទីក្រុង Marawi ប៉ែកខាងត្បូងហ្វីលីពីននឹងមកដល់ឥណ្ឌូណេស៊ីដើម្បីចងសម្ព័ន្ធជាមួយអង្គការភេរវកម្មនៅទីនេះ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ