ឥណ្ឌូណេស៊ីរឹតបន្តឹងសន្តិសុខសំរាប់ព្រឹត្តិការណ៍ ASIAD ២០១៨
(VOVWORLD) - គណៈចាត់តាំងមហោស្រពកីឡាទ្វីបអាស៊ីលើកទី ១៨ (INASGOC) បានឲ្យដឹងថា៖ គេនឹងបង្កើតមណ្ឌលសន្តិសុខចំនួន ៣ នៅមហោ ស្រពកីឡាខាងមុខដើម្បីទប់ស្កាត់ឧបាយកលបំផ្លិចបំផ្លាញឬលទ្ធភាពភេរវកម្ម ដែលអាចកើតមានឡើងនៅកីឡាដ្ឋានជាតិចំណុះមជ្ឈពហុកីឡាដ្ឋាន Gelora Bung Karno នៅ Senayan រដ្ឋធានី Jakarta។
ឥណ្ឌូណេស៊ីរឹតបន្តឹងសន្តិសុខសំរាប់ព្រឹត្តិការណ៍ ASIAD ២០១៨ |
(VOVworld) – គណៈចាត់តាំងមហោស្រពកីឡាទ្វីបអាស៊ីលើកទី ១៨ (INASGOC) បានឲ្យដឹងថា៖ គេនឹងបង្កើតមណ្ឌលសន្តិសុខចំនួន ៣ នៅមហោ ស្រពកីឡាខាងមុខដើម្បីទប់ស្កាត់ឧបាយកលបំផ្លិចបំផ្លាញឬលទ្ធភាពភេរវកម្ម ដែលអាចកើតមានឡើងនៅកីឡាដ្ឋានជាតិចំណុះមជ្ឈពហុកីឡាដ្ឋាន Gelora Bung Karno នៅ Senayan រដ្ឋធានី Jakarta។ ប្រធាន INASGOC លោក Erick Thohir បានឲ្យដឹងថា៖ បណ្ដាវិធានការសន្តិសុខនឹងត្រូវបានបង្កើនដូចការសាក ល្បងក្នុងដំណើរធ្វើសមយុទ្ធ។ សន្តិសុខរួមនៃ ASIAD លើកទី ១៨ នឹងត្រូវបាន បង្កើនក្នុងពិធីបើកនិងពិធីបិទបញ្ចប់នាថ្ងៃទី ១៨ សីហានិងថ្ងៃទី ២ កញ្ញា ខាងមុខនេះ៕