ឥណ្ឌូណេស៊ីអំពាវនាវដល់អាស៊ានឱ្យចាត់តាំងក្រុមបេសកជនពិសេសទៅកាន់មីយ៉ាន់ម៉ាជាបន្ទាន់

(VOVWORLD) -  ការអំពាវនាវខាងលើ ត្រូវបាននាំចេញ ត្រឹមតែមួយខែ បន្ទាប់ពីអាស៊ានបានព្រមព្រៀងលើការបោះជំហាននានាដើម្បីដោះស្រាយវិបត្តិនដោបាយនៅប្រទេសនេះ។

ឥណ្ឌូណេស៊ីអំពាវនាវដល់អាស៊ានឱ្យចាត់តាំងក្រុមបេសកជនពិសេសទៅកាន់មីយ៉ាន់ម៉ាជាបន្ទាន់ - ảnh 1ប៉ូលីសប្រឆាំងកុបកម្មនៅប្រទេសមីយ៉ាន់ម៉ាត្រូវបានដាក់ពង្រាយដើម្បីទប់ស្កាត់ក្រុមបាតុករដែលតវ៉ាប្រឆាំងនឹងការដឹកនាំរបស់ប្រទេសដោយមន្រ្តីយោធាជាន់ខ្ពស់នៅក្នុងទីក្រុងយ៉ាំងហ្គោន ថ្ងៃទី ២៥ ខែកុម្ភៈឆ្នាំ ២០២១  (រូបថត AFP/TTXVN)

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមអ៊ិនធឺរណែតនៅទីក្រុងហ្សាការតា នាថ្ងៃទី២ មិថុនា រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីលោកស្រី Retno Marsudi បានអំពាវនាវដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)ឱ្យចាត់តាំងបេសកជន ពិសេសទៅកាន់មីយ៉ាន់ម៉ាជាបន្ទាន់។ ការអំពាវនាវខាងលើ ត្រូវបាននាំចេញ ត្រឹមតែមួយខែ បន្ទាប់ពីអាស៊ានបានព្រមព្រៀងលើការបោះជំហាននានាដើម្បីដោះស្រាយវិបត្តិនដោបាយ នៅប្រទេសនេះ។

លោកស្រី Marsudi បានសង្កតធ្ងន់លើការតែងតាំងបេសកជនពិសេស “ត្រូវបានអនុវត្តន៍ជាបន្ទាន់ និងការទាក់ទងជាមួយគ្រប់ភាគីត្រូវបានរក្សា”។ យោងតាមរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ចាំបាច់ត្រូវការជំរុញកិច្ចសន្ទនា ដើម្បីដោះស្រាយវិបត្តិនយោ បាយនៅមីយ៉ាន់ម៉ា និងស្តារលទ្ធិប្រជាធិបតេយ្យនៅប្រទេសនេះ ដោយយោងតាមឆន្ទៈរបស់ប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ