ឥណ្ឌូណេស៊ីអំពាវនាវអន្តរជាតិឱ្យមានការជួយឧបត្ថម្ភជំនះពុះពារនូវផលវិបាក ដោយសារគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមី

(VOVWORLD) -   រដ្ឋាភិបាលឥណ្ឌូនេស៊ីបានអំពាវនាវសហគមន៍អន្តរជាតិរួមដៃគ្នាជួយឧបត្ថម្ភក្នុងការជំនះពុះពារផលវិបាកបន្ទាប់ពីគ្រោះរញ្ជួយដី និង រលកយក្ស ស៊ូណាមីដែលបានបំផ្លិចបំផ្លាញកោះ Sulawesi ដែលដណ្តាលឲ្យមនុស្សស្លាប់ ជាង ១២០០ នាក់។ 
ឥណ្ឌូណេស៊ីអំពាវនាវអន្តរជាតិឱ្យមានការជួយឧបត្ថម្ភជំនះពុះពារនូវផលវិបាក ដោយសារគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមី - ảnh 1 ឥណ្ឌូណេស៊ីអំពាវនាវអន្តរជាតិឱ្យមានការជួយឧបត្ថម្ភជំនះពុះពារនូវផលវិបាកដោយសារគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមីនៅទីក្រុង Palu កោះ Sulawesi ប្រទេសឥណ្ឌូណេស៊ី


        
នាថ្ងៃទី ១ ខែតុលា ក្នុងសេចក្តីប្រកាសមួយ ថ្នាក់ដឹកនាំគណៈ កម្មាធិការសម្របស្រួលវិនិយោគឥណ្ឌូនេស៊ី (BKPM) លោក Tom Lembong បានឲ្យដឹងថា ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានអនុញ្ញាតឲ្យទទួល ជំនួយពីអន្តរជាតិដើម្បីបម្រើកិច្ចការជួយទប់ទល់និង ជំនះពុះពាររាល់ការខូចខាតដោយគ្រោះមហន្តរាយនេះ។

មានស្ថាប័នផ្តល់ជំនួយឧបត្ថម្ភនិងអង្គការមិនមែនរដ្ឋាភិបាលជាច្រើនក៏បាន ប្រកាសថានឹងត្រៀមខ្លួនផ្តល់ជំនួយចាំបាច់ដល់ប្រទេសឥណ្ឌូនេស៊ីក្នុងការជួយ សង្គ្រោះនិងស្តារឡើវិញរហេដ្ឋារចនាសម្ព័ន្ធផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ