ឥណ្ឌាត្រៀមរៀបចំឲ្យការបោះឆ្នោតសកល

ឥណ្ឌាត្រៀមរៀបចំឲ្យការបោះឆ្នោតសកល - ảnh 1
ឥណ្ឌានឹងចាប់ផ្តើមការបោះឆ្នោតសកលនាពាក់កណ្ដាលខែមេសាខាងមុខ​។ (Image: tno.vn)

(VOVworld) - នាថ្ងៃទី ៥ មករា គណៈកម្មាធិការរៀបចំការបោះឆ្នោតឥណ្ឌាបានឲ្យ
ដឹងថា៖ ប្រទេសនេះនឹងចាប់ផ្តើមការបោះឆ្នោតសកលនាពាក់កណ្ដាលខែ មេសា ខាងមុខនិងអូសបន្លាយដល់ដើមខែ ឧសភា ឆ្នាំ ២០១៤។ តាមគំរោង អ្នកបោះឆ្នោត
ចំនួន ៨ រយលាន នាក់នឹងទៅបោះឆ្នោតសភាជាន់ទាបអាណាត្តិខាងមុខ បើប្រៀប
នឹង អ្នកបោះឆ្នោតចំនួន ៧១៤ លាននាក់ក្នុងការបោះឆ្នោតនាឆ្នាំ ២០០៩។ ផែនការ
នៃ ការបោះឆ្នោតនេះនឹងត្រូវបានប្រកាសនាចុងខែកុម្ភ ៈ ឬ ដើមខែ មិនា ខាមុខ។ សភាជាន់ទាបនាបច្ចុប្បន្នរបស់ឥណ្ឌានឹងផុតអណ្ណត្តិនាថ្ងៃទី ១ មិថុនា ខាងមុខ។
តាមគំរោង បុគ្គលិកសន្តិសុខចំនួន ១១ លាននាក់នឹងត្រូវបានដាក់ពង្រាយដើម្បីធានា
សន្តិសុខក្នុងការបោះឆ្នោតនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ