ឥណ្ឌានិងចិន បានយល់ព្រម រក្សាស្ថិរភាពតាមបណ្តោយ LAC
(VOVWORLD) - នៅក្នុងកិច្ចចរចាយោធាលើកទី ១៥ នាថ្ងៃទី ១១ ខែមីនា គណៈប្រតិភូឥណ្ឌានិងចិន បានពិភាក្សាដើម្បីដោះស្រាយបញ្ហាលេចធ្លោដែលមានស្រាប់ នៅតំបន់ព្រំដែននៅ Ladakh ភាគខាងកើត។
ខ្សែបន្ទាត់នៃការគ្រប់គ្រងជាក់ស្តែង (LAC) នៅព្រំដែនឥណ្ឌា-ចិន។ (រូបថត៖ AFP/TTXVN) |
សេចក្តីថ្លែងការណ៍រួមបន្ទាប់ពីវង់ចរចាបានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរនឹងជួយស្តារឡើងវិញសន្តិភាព និងស្ថិរភាព តាមខ្សែបន្ទាត់នៃការគ្រប់គ្រងជាក់ស្តែង (LAC) នៅក្នុងតំបន់ភាគខាងកើត ហើយបង្កលក្ខណៈងាយស្រួលសម្រាប់វឌ្ឍនភាព ក្នុងទំនាក់ទំនងទ្វេភាគី។ គួរឲ្យកត់សម្គាល់ថា ភាគីទាំងពីរបានឯកភាពគ្នា រក្សាសន្តិសុខ និងស្ថិរភាពជាបណ្ដោះអាសន្ននៅលើមូលដ្ឋានតំបន់ភាគខាងលិច។ ទន្ទឹមនឹងនោះ មេដឹកនាំទាំងពីរក៏បានយល់ព្រម រក្សាកិច្ចសន្ទនាតាមរយៈបណ្តាញយោធានិងការទូត ដើម្បីសម្រេចបានដំណោះស្រាយដែលភាគីទាំងពីរ “អាចទទួលយកបាន” ចំពោះបញ្ហាដែលមានស្រាប់ ក្នុងពេលឆាប់ៗនេះ៕