ឥណ្ឌានិងប៉ាគីស្ថានបន្តបាញ់ផ្លោងកាំភ្លើងតាមបណ្ដោយព្រំដែននៅ Kashmir

ឥណ្ឌានិងប៉ាគីស្ថានបន្តបាញ់ផ្លោងកាំភ្លើងតាមបណ្ដោយព្រំដែននៅ Kashmir - ảnh 1
ឥណ្ឌានិងប៉ាគីស្ថានបន្តបាញ់ផ្លោងកាំភ្លើងតាមបណ្ដោយព្រំដែននៅ Kashmir (VOV)



        Vovworld-មជ្ឈដ្ឋានមន្ត្រីឥណ្ឌានាថ្ងៃទី២១តុលាបានឲ្យដឹងថា ការ​ប៉ះ​ទង្កិចគ្នាតាមបណ្ដោយខ្សែព្រំដែនអន្តរជាតិ (IB) រវាងឥណ្ឌានិងប៉ាគីស្ថាន​នៅជិត​ដំបន់ Kashmir បានបន្តកើនឡើងពេលដែលកំលាំងការពារព្រំដែនរបស់ភាគីទាំង​ពីរប្រើប្រាស់អាវុធធុនធ្ងន់ក្នុងការប៉ះទង្កិចគ្នានៅកន្លែងចំនួន២៥ផ្សេងៗ។ តាមប្រភព​ព័ត៌មានពោលខាងលើឲ្យដឹងថា ករណីប៉ះទង្កិចបានកើតមានឡើងចាប់ពីយប់​ថ្ងៃទី​២០តុលានៅបណ្ដាភូមិជាប់ព្រំដែនចំណុះស្រុក Samba, Kathua និង Jammu។ ទាហានចំណុះកំលាំងការពារព្រំដែនរបស់ឥណ្ឌាបានឲ្យដឹងថា គេបានបាញ់តបត​វិញ​ការបាញ់កាំភ្លើងរបស់កំលាំងប៉ាគីស្ថាន។

        ចាប់ពីថ្ងៃទី៦សីហាកន្លងមក ការបាញ់ផ្លោងកាំភ្លើងរវាងភាគីទាំងពីរបាន​ប្រព្រឹត្តទៅជារឿយៗនិងតាមបណ្ដោយដំបន់ត្រួតពិនិត (LOC) នៅ Poonch។ ប៉ុន្តែ​នាពេលជិតៗនេះ ការបាញ់ផ្លោងកាំភ្លើងក៏បានកើតមានឡើងនៅតាម​បណ្ដោយ​ខ្សែព្រំដែន IB មានប្រវែងជិត២០០គីឡូម៉ែត្រ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ