ឥណ្ឌានិងប៉ាគីស្ថានបានផ្អាកការផ្លាស់ប្តូរពាណិជ្ជកម្មនិងពិធីការយោធានៅព្រំដែន

ឥណ្ឌានិងប៉ាគីស្ថានបានផ្អាកការផ្លាស់ប្តូរពាណិជ្ជកម្មនិងពិធីការយោធានៅព្រំដែន - ảnh 1
ការវាយប្រហារអត្ថឃាតនៅប៉ាគីស្ថាននៅជិតច្រកព្រំដែន Wagah ដែលធ្វើឲ្យមនុស្ស៥៥នាក់ស្លាប់និង២០០នាក់រងរបួស (EPA)

        Vovworld-នាថ្ងៃទី៣វិច្ឆកា មន្ត្រីជាន់ខ្ពស់ឥណ្ឌាមួយនាក់បានឲ្យដឹងថា ប្រទេស
នេះនិងប៉ាគីស្ថាននឹងផ្អាកជាបណ្ដុះអាសន្នការផ្លាស់ប្តូរពាណិជ្ជកម្មក្នុង​អំឡុង៣ថ្ងៃ
ឆ្លងច្រកព្រំដែន Wagah នៅជិតទីក្រុងភាគខាងកើត Lahore របស់​ប៉ាគីស្ថានតាម
សំណើររបស់ភាគី Islamabad។ នាថ្ងៃដដែលប្រទេសទាំងពីរក៏​ផ្អាកពិធីការយោធា
ដែលបានរៀបចំជាប្រចាំថ្ងៃនៅដំបន់ព្រំដែនរវាងប៉ាគីស្ថាន​និងឥណ្ឌា។​នេះជាលើក
ដំបូងហើយដែលពិធីការយោធានេះត្រូវផ្អាកតាំងពីសង្គ្រាម​នា​ឆ្នាំ១៩៧១រវាង
ប្រទេសទាំងពីរ។ កាយវិការពោលខាងលើបាននាំចេញ១ថ្ងៃ​បន្ទាប់ពីការវាយប្រហារ
អត្ថឃាតនៅប៉ាគីស្ថាននៅជិតច្រកព្រំដែន Wagah ដែល​ធ្វើឲ្យមនុស្ស៥៥នាក់ស្លាប់
និង២០០នាក់រងរបួស។ កំលាំងតាលីបង់នៅ​ប៉ាគីស្ថានបានទទួលស្គាល់ដំណើរការ
ករណីវាយប្រហារពោលខាងលើសំដៅឆ្លើយតបនឹងយុទ្ធនាការបោសសំអាតរបស់
កងទ័ពនៃប្រទេសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ