ឥណ្ឌានិងប៉ាគីស្ថានពិភាក្សាគ្នាអំពីសន្តិភាពក្នុងតំបន់
(VOVWORLD) - នាថ្ងៃទី ៣១ ខែកក្កដា នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi មានកិច្ចសន្ទនា តាមទូរស័ព្ទជាមួយប្រធានគណបក្សប៉ាគីស្ថាន Tehreek-e-Insaf (PTI) លោក Imran Khan ដើម្បីអបអរសាទរចំពោះជ័យជំនះរបស់គណបក្ស PTI ក្នុងការបោះឆ្នោះជាសកល នាពេលថ្មីៗនេះ ព្រមទាំងពិភាក្សាគ្នាអំពីសន្តិភាពក្នុងតំបន់ផងដែរ។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi (នៅចំកណ្តាល) |
ក្នុងកិច្ចសន្ទនានេះ លោក Narendra Modi បានរំលឹកឡើងវិញនូវទស្សនៈរបស់លោក អំពីសន្តិភាពនិងអភិវឌ្ឍន៍ក្នុងតំបន់។ ក្នុងពេលនោះ លោក Imran Khan បានសង្កត់ធ្ងន់ លើតួនាទីដ៏សំខាន់នៃប្រទេសទាំងពីរក្នុងការនាំមនុស្សរាប់លាននាក់ឲ្យរួចផុតពីភាពក្រីក្រ និងភាពអត់ឃ្លាន ព្រមទាំងអះអាងថាប្រទេសទាំងពីរគប្បីដោះស្រាយបញ្ហានានា នាពេលបច្ចុប្បន្នតាមរយៈកិច្ចសន្ទនាផងដែរ។ ទំនាក់ទំនងរវាងឥណ្ឌានិងប៉ាគិស្ថាន តែងតែ ស្ថិតនៅក្នុងសភាពការណ៍តានតឹងក្នុងរយៈពេលច្រើនឆ្នាំកន្លងមកហើយ ខណៈដែលកិច្ច សន្ទនាដោយផ្ទាល់ត្រូវបានខកខានដោយសារការជម្លោះផ្នែកការទូតនិងការបាញ់កាំភ្លើងតបតគ្នានៅបណ្តោយព្រំប្រទល់គ្រប់គ្រង (LOC) ដែលបែងចែកតំបន់វិវាទនៅតំបន់ Kashmir៕