ឥណ្ឌូនេស៊ីជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែនជាមួយបណ្តាប្រទេសអាស៊ាន
(VOVWORLD) - ដើម្បីជំរុញការធ្វើសមាហរណកម្មផ្នែកហិរញ្ញវត្ថុ ឌីជីថលភាវូបនីយកម្មពាណិជ្ជកម្មក្នុងតំបន់ សេវាកម្មទូទាត់លឿនដោយលេខកូដ QR របស់ឥណ្ឌូនេស៊ី (ប្រព័ន្ធ QRIS) នឹងមានវត្តមាននៅក្នុងប្រទេសអាស៊ានចំនួន៤។
ឥណ្ឌូណេស៊ីជំរុញប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន តាមរយៈលេខកូដ QR ជាមួយបណ្តាប្រទេសអាស៊ាន។ (រូបថត៖qris.id) |
ថ្លែងមតិក្នុង សន្និសីទសារព័ត៌មាននាថ្ងៃ ទី៧ ខែកក្កដា លោកស្រី Filianingsih Hendarta នាយកផ្នែកគោលនយោបាយនៃប្រព័ន្ធទូទាត់របស់ធនាគារកណ្តាលឥណ្ឌូណេស៊ី បានឲ្យដឹងថា ឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី សិង្ហបុរី និងហ្វីលីពីនមានហេដ្ឋារចនាសម្ព័ន្ធឌីជីថលគ្រប់គ្រាន់ ដូចជាប្រព័ន្ធលេខកូដ QR ដើម្បីអនុវត្តន៍ប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន។ បច្ចុប្បន្ននេះ ប្រព័ន្ធទូទាត់លឿន QRIS របស់ឥណ្ឌូនេស៊ី កំពុងត្រូវបានប្រើប្រាស់សាកល្បងនៅប្រទេសថៃ និងម៉ាឡេស៊ី ហើយអាចពង្រីកដល់ប្រទេសអាស៊ានទាំងមូល សម្បីតែឈានដល់ខាងក្រៅតំបន់ទៀតផង។
សេវាកម្មតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនអនុញ្ញាតឱ្យអ្នកប្រើប្រាស់ និងអ្នកលក់នៅក្នុងប្រទេសអាស៊ានចំនួន៥ អនុវត្តន៍ និងទទួលយកការទូទាត់ភ្លាមៗតាមរយៈលេខកូដ QR ។ ទម្រង់នៃការតភ្ជាប់នេះ ក៏ជួយរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរបស់បណ្តាប្រទេសអាស៊ាន ដោយជំរុញការប្រើប្រាស់ឲ្យបានទូលំទូលាយជាងនៃក្របខ័ណ្ឌទូទាត់ដោយរូបិយប័ណ្ណក្នុងស្រុក។
គំនិតផ្តួចផ្តើមតភ្ជាប់ការទូទាត់ឆ្លងដែនតាមរយៈលេខកូដ QR ជាមួយបណ្តាប្រទេសអាស៊ានស្ថិតក្នុងក្របខ័ណ្ឌនៃការអនុវត្តផែនការមេនៃប្រព័ន្ធទូទាត់របស់ឥណ្ឌូនេស៊ីឆ្នាំ ២០២៥ របស់ធនាគារ BI សំដៅអភិវឌ្ឍន៍សេវាកម្មទូទាត់ ក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល រួមចំណែកធ្វើឱ្យឥណ្ឌូនេស៊ីក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់៕