ឥណ្ឌូនេស៊ីត្រៀមរៀបចំរំលឹកខួបលើកទី៦០នៃសន្និសីទអាស៊ី-អាហ្វ្រីក


ឥណ្ឌូនេស៊ីត្រៀមរៀបចំរំលឹកខួបលើកទី៦០នៃសន្និសីទអាស៊ី-អាហ្វ្រីក - ảnh 1
ឥណ្ឌូនេស៊ីត្រៀមរៀបចំរំលឹកខួបលើកទី៦០នៃសន្និសីទអាស៊ី-អាហ្វ្រីក (vietnamplus.vn)

        Vovworld-ចាប់ពីថ្ងៃទី១៩ដល់២៤មេសាខាងមុខនៅរដ្ឋធានី Jakarta និង​ទីក្រុង
Bandung របស់ឥណ្ឌូនេស៊ីនឹងប្រព្រឹត្តទៅខួបលើកទី៦០នៃសន្និសីទ​អាស៊ី​-អាហ្វ្រីក
(AAC)។ មានប្រទេសអាស៊ី-អាហ្វ្រីកចំនួន១០៩ប្រទេសរួមជា​មួយប្រទេសសង្កេតការចំនួន១៧ប្រទេសនិងអង្គការអន្តរជាតិចំនួន២៥ត្រូវបានអញ្ចើញចូលរួមព្រឹត្តិការណ៍
នេះ។ របៀបវារៈនៃបណ្ដាព្រឹត្តិការណ៍នេះនឹងរួម​មាន​កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់នៃបណ្ដា
ប្រទេសអាស៊ី-អាហ្វ្រីកដែលនឹងបានរៀបចំនា​ថ្ងៃ​ទី​១៩មេសា សន្និសីទថ្នាក់រដ្ឋមន្ត្រី
នាថ្ងៃទី២០មេសានិងសន្និសីទកំពូលអាជីវកម្ម​អាស៊ី-អាហ្វ្រីកនាថ្ងៃទី២១និង២២
មេសា។ មានព្រឹត្តិការណ៍ចំនួន២០ដែល​គ្រោង​នឹងបានរៀបចំក្នុងឱកាសនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ