ឥណ្ឌូនេស៊ីបង្កើនសន្តិសុខមុននឹងការប្រកាសលទ្ធផលបោះឆ្នោត
|
ប្រជាជនឥណ្ឌូនេស៊ីទៅបោះឆ្នោត (រូបថតៈ AP) |
(VOVworld)-ប៉ូលីសជាតិឥណ្ឌូនេស៊ី (POLRI) នឹងរួមសហការជាមួយកងទ័ពនៃ
ប្រទេសនេះ ដើម្បីបង្កើនកម្លាំងនិងបណ្តាវិធានការធានាសន្តិសុខសណ្តាប់ ធ្លាប់ សម្រាប់ការប្រកាសលទ្ធផលបោះឆ្នោតប្រធានាធិបតីនាថ្ងៃទី២២កក្កដាខាងមុខ។
តាមមេបញ្ជាការ POLRI Sutaman ថា ប៉ូលីសនិងបុគ្គលិក សន្តិសុខ ចំនួន ១៣៧
ម៉ឺននាក់ នឹងត្រូវបានដាក់ពង្រាយក្នុងថ្ងៃទី២២កក្កដា។ ទន្ទឹមនឹង នោះ មេបញ្ជាការ
កងកម្លាំងប្រដាប់អាវុធឥណ្ឌូនេស៊ី (TNI) Moeldoko ឲ្យដឹងថា កងកម្លាំងទុកបំរុង
យុទ្ធសាស្រ្តរបស់ប្រទេសនេះ ទទួលភារកិច្ចជួយឧបត្ថម្ភ ប៉ូលីសក្នុងករណីចាំ
បាច់។ TNI ក៏បានដាក់ពង្រាយទាហានចំនួន២៣ម៉ឺននាក់ ទាំងកម្លាំងជើងទឹក ជើងអាកាសនិងជើងគោក សំដៅជួយឧបត្ថម្ភប៉ូលីស ធានា សន្តិសុខដល់ពេល
ដែលប្រធានាធិបតីថ្មីទទួលដំណែង និង រដ្ឋាភិបាល ថ្មីបង្ហាញមុខនាខែតុលា
ខាងមុខ៕