ឥណ្ឌូនេស៊ីបន្តវាយពន្លិចនាវាបរទេសដែលធ្វើការនេសាទខុសច្បាប់

ឥណ្ឌូនេស៊ីបន្តវាយពន្លិចនាវាបរទេសដែលធ្វើការនេសាទខុសច្បាប់ - ảnh 1
ឥណ្ឌូនេស៊ីវាយពន្លិចនាវានេសាទបរទេសដោយខុសច្បាប់ (រូបថត៖Reuters)

(VOVworld) - រដ្ឋាភិបាលឥណ្ឌូនេស៊ីនាថ្ងៃទី២២ កុម្ភៈ បានបញ្ជាណែនាំឲ្យកងកម្លាំង
ពិសេស ១១៥ នៃប្រទេសនេះវាយពន្លិចនាវានេសាទដោយខុសច្បាប់ចំនួន៣០
ក្នុងនោះមាននាវានេសាទបរទេសនៅទីកន្លែងខុសគ្នាចំនួន៥។អគ្គនាយកស្ថាប័ន
ឃ្លាំមើលធនធានសមុទ្រនិងរបរនេសាទលោក Tyas Budiman បាន បញ្ជាក់ព័ត៌មាន
ពោលខាងលើ ហើយឲ្យដឹងថា នេះជាវគ្គវាយពន្លិចនាវានេសាទ ខុសច្បាប់ដំបូង
ក្នុងឆ្នាំ២០១៦។ក្នុងចំណោមនាវានេសាទត្រូវវាយពន្លិចមាននាវា របស់ហ្វីលីពីន
វៀតណាម ម៉ាឡេស៊ីនិងមីយ៉ាន់ម៉ា។តាមរដ្ឋមន្រ្តីក្រសួងការ នេសាទឥណ្ឌូនេស៊ី
លោក Susi Pudjastuti ថា នាវាទាំងអស់ពោលខាងលើសុទ្ធ តែធ្វើការនេសាទដោយ
ខុសច្បាប់នៅបណ្ដប្រជុំកោះនៃប្រទេសនេះ។លោកបាន អះអាងថា រដ្ឋាភិបាល
ឥណ្ឌូនេស៊ីកំពុងមានសកម្មភាពកាន់តែខ្លាំងក្លាសំដៅធានា សុវត្ថិភាពសំរាប់តំបន់
សមុទ្រនានានៃប្រទេសនេះ។
ចាប់តាំងពីខែតុលាឆ្នាំ២០១៤មក ឥណ្ឌូនេស៊ីបានវាយពន្លិចនាវាបរទេសជិត១៥០
 ដែលធ្វើការនេសាទដោយខុសច្បាប់នៅប្រទេសនេះហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ