|
នាវាបរទេសធ្វើការនេសាទដោយខុសច្បាប់នៅតំបន់សមុទ្រ Kuala Langsa ប្រទេសឥណ្ឌូនេស៊ីត្រូវវាយលិចនាថ្ងៃទី៥ មេសា (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី២៩ មិថុនា រដ្ឋាភិបាលឥណ្ឌូនេស៊ីបានព្រមានាវាបរទេសដែល
មានចេតនាចូលក្នុងដែនសមុទ្រប្រទេសនេះដើម្បីធ្វើការនេសាទដោយខុសច្បាប់។
ថ្លែងមតិនៅកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo
បានសង្កត់ធ្ងន់ថា ឥណ្ឌូនេស៊ីនឹងប្រើប្រាស់វិធានការដ៏រឹងមាំចំពោះករណីទាំងអស់
ដែលរំលោភទៅលើប្រទេសនេះ។លោក Widodo ក៏បានប្រកាសថា ហ្សាកាតាបាន
បង្កើនការខំប្រឹងប្រែងសំដៅទប់ស្កាត់ការរំលោភច្បាប់នៅ សមុទ្រ ក្នុងនោះមានការ
បង្កើតកងកម្លាំងពិសេសហៅថា Satgas ១១៥ដើម្បីទប់ ទល់នឹងសកម្មភាពបទ
ល្មើស ក៏ដូចជាបង្ការប្រឆាំងអំពើរំលោភដែនសមុទ្ររបស់ នាវាបរទេសនាពេល
កន្លងទៅផងដែរ៕