ឥណ្ឌូនេស៊ីយកចិត្តទុកដាក់ជាច្រើនចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម

(VOVWORLD) -នាថ្ងៃទី១៤ធ្នូ អនុប្រធានក្រុមប្រឹក្សាតំណាងរាស្ត្រ (DPR-សភា ជាន់ទាបឥណ្ឌូនេស៊ី) លោក Fahri Hamzah បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី លោក Hoang Anh Tuan ។
ឥណ្ឌូនេស៊ីយកចិត្តទុកដាក់ជាច្រើនចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម - ảnh 1 ឥណ្ឌូនេស៊ីយកចិត្តទុកដាក់ជាច្រើនចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម

នាថ្ងៃទី១៤ធ្នូ អនុប្រធានក្រុមប្រឹក្សាតំណាងរាស្ត្រ (DPR-សភាជាន់ទាបឥណ្ឌូនេស៊ី) លោក Fahri Hamzah បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី លោក Hoang Anh Tuan ។ នៅក្នុងជំនួបនេះ លោក  Fahri Hamzah បានអះអាងថាឥណ្ឌូនេស៊ីជានិច្ចកាលយកចិត្តទុកដាក់ ចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម និងសម្ដែងនូវក្តីសប្បាយរីករាយថានឹងដឹកនាំគណៈប្រតិភូរដ្ឋសភាឥណ្ឌូនេស៊ី ចូលរួមសន្និសីទប្រចាំឆ្នាំ លើកទី២៦ វេទិកាតំបន់អាស៊ី -ប៉ាស៊ីហ្វីក ( APPF 26) នៅវៀតណាមនាខែមករាខាងមុខនេះ។

          ឯកអគ្គរដ្ឋទូត Hoang Anh Tuan បានស្វាគមន៍លោកប្រធាន DPR លោក Fahri Hamzah រួមជាមួយគណៈប្រតិភូរដ្ឋសភាឥណ្ឌូនេស៊ីអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ចូលរួមសន្និសីទ  APPF 26។ ទន្ទឹមនឹងនោះ លោកក៏បានអះអាងថា៖ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យរវាងរដ្ឋសភានៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ