ឥណ្ឌូនេស៊ីរៀបចំការសន្ទនាតំបន់ស្ដីអំពីសន្តិសុខនាវាចរណ៍

ឥណ្ឌូនេស៊ីរៀបចំការសន្ទនាតំបន់ស្ដីអំពីសន្តិសុខនាវាចរណ៍ - ảnh 1
ពូកចោរសមុទ្រនៅតំបន់សមុទ្រជិតប្រទេសឥណ្ឌូនេស៊ី

(VOVworld) - ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo នាថ្ងៃទី១ ឧសភា បានឲ្យ
ដឹងថា រដ្ឋមន្រ្តីការបរទេសនិងមេដឹកនាំកងទ័ពរបស់ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និង
ហ្វីលីពីន នឹងជួបប្រជុំនាថ្ងៃទី៥ ឧសភាខាងមុខនៅឥណ្ឌូនេស៊ីដើម្បីពិភាគ្សាអំពីការ
បង្កើនសន្តិសុខនាវាចរណ៍ក្នុងកាលៈទេសៈដែលគ្រោះចោរសមុទ្រកំពុងកើនឡើង
នៅតំបន់។ឥណ្ឌូនេស៊ីព្រមានថា បរិមាណរឿងហេតុចោរសមុទ្រនៅ តំបន់សមុទ្រ
រវាងប្រទេសនេះនិងហ្វីលីពីនកំពុងកើនឡើង ហើយអាចរហូតដល់ ទៅកំរិតដូចគ្នា
នៅ Somalia។ឥណ្ឌូនេស៊ីបានអំពាវនាវឲ្យការបង្កើនសន្តិសុខប្រឆាំងពួកចោរសមុទ្រ
 ក្នុងនោះមានសំណើរថា នាវាដែលធ្វើដំណើរពី Borneo របស់ ឥណ្ឌូនេស៊ីទៅកាន់
ហ្វីលីពីនត្រូវការអមដោយនាវាប្រដាប់អាវុធ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ