ឥណ្ឌូនេស៊ីរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះ ដោយសារ គ្រោះ រលកយក្សស៊ូណាមិកាលពីឆ្នាំ២០០៤
(VOVWORLD) -គ្រោះមហន្តរាយគ្រោះ រលកយក្សស៊ូណាមិនេះ គឺជាជាគ្រោះមហន្តរាយធម្មជាតិដ៏កាច់សាហាវបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក ។
ពិធីរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះ ដោយសារ គ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិកាលពី ១៥ ឆ្នាំមុន (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
នាថ្ងៃទី ២៦ ខែធ្នូ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅ ទីបញ្ចុះសពស្រុក Aceh Besar ខេត្ត Aceh ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមពិធីរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះ ដោយសារ គ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិកាលពី ១៥ ឆ្នាំមុន។ គ្រោះមហន្តរាយគ្រោះ រលកយក្សស៊ូណាមិនេះ គឺជាជាគ្រោះមហន្តរាយធម្មជាតិដ៏កាច់សាហាវបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក ។ មានមនុស្សយ៉ាងហោចណាចចំនួន ៤៧ ០០០ នាក់ត្រូវស្លាប់ និងបញ្ចុះសពនៅទី បញ្ចុះសព Aceh Besar ។ ក្រុមគ្រួសារនិងសាច់ញាតិជនរងគ្រោះមកបានមកដល់ទីនេះ ដើម្បីដាក់កម្រងផ្ដា និងបួងសួងដល់ជនរងគ្រោះ និងចែករំលេកក្ដីទុក្ខព្រួយ និងយោកយល់គ្នា។
គ្រោះរញ្ជួយដីកម្រិត ៩.៤ រ៉ិចទ័រនៅកោះ Sumatra នៃខេត្ត Aceh របស់ឥណ្ឌូនេស៊ី បានបណ្ដាលឲ្យមនុស្សនៅខេត្ត Aceh ប្រមាណ ១៧០០០ នាក់ត្រូវស្លាប់ និងជាង ៩៣ ០០០នាក់ទៀតត្រូវបាត់ខ្លួន ផងដែរ៕