ឥណ្ឌូនេស៊ីអស់សង្ឃឹមក្នុងការសង្គ្រោះក្រុមនាវិកនៃនាវាមុជទឹកដែលបាត់ខ្លួន
(VOVWORLD) - សេចក្ដីជូនដំណឹងចេញនៅថ្ងៃទី២៤ ខែមេសា របស់កងទ័ពជើងទឹកឥណ្ឌូនេស៊ី ឲ្យដឹងថា នាវាមុជទឹក KRI Naggala-402 អាចផ្គត់ផ្គង់អុកស៊ីសែនសម្រាប់ក្រុម សមាជិកនាវិកក្នុងរយៈពេលតែ៧២ម៉ោងគិតចាប់តាំងពីកើតមានឧប្បត្តិហេតុដាច់ភ្លើងប៉ុណ្ណោះ។ ប៉ុន្តែ ពេលវេលាបានអស់ហើយ ដោយគ្មានសញ្ញាណាមួយនៃនាវានិងក្រុម សមាជិកនាវិកទាល់តែសោះ។
ក្ដីសង្ឃឹមរកឃើញនាវាមុជទឹករបស់ឥណ្ឌូនេស៊ីដែល បាត់ខ្លួននៅក្នុងដែនទឹកក្បែរកោះបាលី ដោយមានសមាជិកនាវិកទាំង៥៣នាក់នៅតែរស់ កំពុងរសាត់ បន្តិចម្ដងៗ ដោយសារតែបរិមាណអុកស៊ីសែនបម្រុងទុកនៅក្នុងនាវានេះត្រូវគេចាត់ ទុកថា បានអស់ហើយ។
សេចក្ដីជូនដំណឹងចេញនៅថ្ងៃទី២៤ ខែមេសា របស់កងទ័ពជើងទឹកឥណ្ឌូនេស៊ី ឲ្យដឹងថា នាវាមុជទឹក KRI Naggala-402 អាចផ្គត់ផ្គង់អុកស៊ីសែនសម្រាប់ក្រុម សមាជិកនាវិកក្នុងរយៈពេលតែ៧២ម៉ោងគិតចាប់តាំងពីកើតមានឧប្បត្តិហេតុដាច់ភ្លើងប៉ុណ្ណោះ។ ប៉ុន្តែ ពេលវេលាបានអស់ហើយ ដោយគ្មានសញ្ញាណាមួយនៃនាវានិងក្រុម សមាជិកនាវិកទាល់តែសោះ។ ទោះជាយ៉ាងណាក៏ដោយ ការងារស្វែងរកនាវាមុជទឹក នេះ នៅតែកំពុងប្រព្រឹត្តទៅយ៉ាងប្រញាប់ប្រញាល់បំផុត។
គួរបញ្ជាក់ដែរថា នាវាមុជទឹក KRI Nanggala 402 រួមជាមួយសមាជិកនាវិកទាំង ៥៣នាក់បានបាត់ខ្លួនចាប់តាំងពីថ្ងៃទី២១ ខែមេសា នៅពេលកំពុងធ្វើសមយុទ្ធនៅ ដែនទឹកក្បែរកោះបាលី៕