ឥណ្ឌាប្រឆាំងជំទាស់ចំពោះមជ្ឈដ្ឋានមន្ត្រីអាមេរិកចាប់ឃុំខ្លួនអ្នកការទូតឥណ្ឌាមួយរូប

ឥណ្ឌាប្រឆាំងជំទាស់ចំពោះមជ្ឈដ្ឋានមន្ត្រីអាមេរិកចាប់ឃុំខ្លួនអ្នកការទូតឥណ្ឌាមួយរូប - ảnh 1
អគ្គកុងស៊ុងរង ឥណ្ឌាប្រចាំនៅទីក្រុង New York (អាមេរិក) លោកស្រី Devyani Khobragade
(Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១៣ ធ្នូ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Sujatha Singh បានកោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅឥណ្ឌា លោកស្រី Nancy Powell សំដៅប្រឆាំងជំទាស់ចំពោះមជ្ឈដ្ឋានមន្ត្រីអាមេរិកបានចាប់ឃុំខ្លួនអគ្គកុងស៊ុងរង ឥណ្ឌាប្រចាំនៅទីក្រុង New York (អាមេរិក) លោកស្រី Devyani Khobragade ដែលត្រូវបានចោទប្រកាន់ពីបទបន្លំទិដ្ឋការនិងជិះជាន់កំលាំងពលកម្មរបស់
អ្នកជួយកិច្ចការផ្ទះ។ ភាគីឥណ្ឌាចាត់ទុកថា៖ ការចាប់ឃុំខ្លួននេះមិនអាចទទួល
យកបានឡើយ ហើយ New Delhi នឹងពិភាក្សាយ៉ាងម៉ត់ចត់ជាមួយវ៉ាស៊ីងតោន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ