ឥណ្ឌាផ្តល់​ជំនួយបន្ទាន់ដល់ជនរងគ្រោះនៃការរញ្ជួយដីនៅប្រទេសនេប៉ាល់

(VOVWORLD) - ឥណ្ឌាបានជួយឧបត្ថម្ភនេប៉ាល់ តាមការសន្យារបស់នាយករដ្ឋមន្ត្រីលោក Narendra Modi សំដៅជួយឧបត្ថម្ភជនរងគ្រោះដោយគ្រោះរញ្ជួយដីដោយគ្រប់វិធីទាំងអស់ដែលអាចធ្វើទៅបាន។
ឥណ្ឌាផ្តល់​ជំនួយបន្ទាន់ដល់ជនរងគ្រោះនៃការរញ្ជួយដីនៅប្រទេសនេប៉ាល់ - ảnh 1ប្រជាជនបានបាត់បង់ផ្ទះសម្បែងដោយសារការរញ្ជួយដីនៅក្នុងស្រុក Jajarkot ប្រទេសនេប៉ាល់ កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ រូបថត៖ THX/TTXVN

អាជ្ញាធរឥណ្ឌាបានឲ្យដឹងថា កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ជើងហោះហើរពិសេស C-១៣០ របស់កងទ័ពជើងអាកាសឥណ្ឌាបានធ្វើដំណើរទៅកាន់ប្រទេសនេប៉ាល់ ដោយនាំយកទំនិញជំនួយសង្គ្រោះបន្ទាន់ដំបូង ដែលមានតម្លៃប្រមាណ ១,២ លានដុល្លារអាមេរិក រួមមានតង់ ភួយ ឧបករណ៍វេជ្ជសាស្រ្ត។ កញ្ចប់ជំនួយសង្គ្រោះបន្ទាន់ដំបូងរបស់ឥណ្ឌាបានមកដល់ទីក្រុង Nepalgunj នៃប្រទេសនេប៉ាល់។

ឥណ្ឌាបានជួយឧបត្ថម្ភនេប៉ាល់ តាមការសន្យារបស់នាយករដ្ឋមន្ត្រីលោក Narendra Modi សំដៅជួយឧបត្ថម្ភជនរងគ្រោះដោយគ្រោះរញ្ជួយដីដោយគ្រប់វិធីទាំងអស់ដែលអាចធ្វើទៅបាន។ នៅយប់ថ្ងៃទី ៣ ខែវិច្ឆិកា ប្រទេសនេប៉ាល់វបានរងការរញ្ជួយដីកម្រិត ៦,៤ រិចទ័រ ដែលបណ្តាលឱ្យមានមនុស្ស ១៥៧ នាក់ស្លាប់ និងជាង ២៥០ នាក់ផ្សេងទៀតរងរបួស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ