ឥណ្ឌាសម្រេចចិត្តមិនវិលត្រឡប់ទៅ RCEP វិញទេ

(VOVWORLD) - រដ្ឋាភិបាលឥណ្ឌានឹងមិនពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួនក្នុងការផ្អាកចូលរួមក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក្នុងបរិបទដែលបណ្តាប្រទេសនានា ចូលរួមការចរចា កំពុងខិតខំប្រឹងប្រែងបញ្ចប់កិច្ចព្រមព្រៀងនេះនៅចុងឆ្នាំនេះ។
ឥណ្ឌាសម្រេចចិត្តមិនវិលត្រឡប់ទៅ RCEP វិញទេ - ảnh 1 រូបថតឧទាហរណ៍ (ប្រភព៖ The Strait Times)

រដ្ឋាភិបាលឥណ្ឌានឹងមិនពិចារណាឡើងវិញនូវការសម្រេចចិត្តរបស់ខ្លួនក្នុងការផ្អាកចូលរួមក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក្នុងបរិបទដែលបណ្តាប្រទេសនានា ចូលរួមការចរចា កំពុងខិតខំប្រឹងប្រែងបញ្ចប់កិច្ចព្រមព្រៀងនេះនៅចុងឆ្នាំនេះ។

មូលហេតុគឺដោយសារទំនាក់ទំនងរវាងឥណ្ឌានិងចិនកំពុងមានភាពតានតឹង ហើយចិនក៏ជាសមាជិកមួយនៅក្នុង RCEP ផងដែរ។ យោងតាមប្រភពព័ត៌មានពីរដ្ឋាភិបាល ឥណ្ឌាក៏បានឲ្យដឹង ថាប្រទេសឥណ្ឌាបានសម្រេចចិត្តមិនចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មណាមួយដែលមានប្រទេសចិនជាសមាជិកនោះឡើយ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ