ឥណ្ឌាសហការជាមួយវៀតណាមធ្វើតេស្តនិងផលិតវ៉ាក់សាំង Nanocovax
(VOVWORLD) - ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងក្នុងទម្រង់នៃការរួមបញ្ចូលគ្នាទាំងតាមផ្ទាល់មុខនិងតាមប្រព័ន្ធវីដេអូ។
លោក Yogendra Vekaria នាយកប្រតិបត្តិក្រុមហ៊ុន Vekaria Healthcare LLP របស់ឥណ្ឌា បានចុះកិច្ចសន្យាក្រោមការធ្វើជាសាក្សីរបស់ឯកអគ្គរដ្ឋទូត Pham Sanh Chau និងភ្ញៀវកិត្តិយស (រូបថត៖ ការិយាល័យពាណិជ្ជកម្មវៀតណាមនៅឥណ្ឌា) |
បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងធ្វើសកម្មភាពរបស់ “ក្រុមឆ្លើយ តបរហ័សអំពីថ្នាំនិងវ៉ាក់សាំង” ដែលបង្កើតឡើងដោយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Pham Sanh Chau នាពេលថ្មីៗនេះ នៅឯស្ថានទូត វៀតណាមប្រចាំនៅឥណ្ឌា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង Non Disclosure Agreement, NDA រវាងតំណាងក្រុមហ៊ុន Vekaria Healthcare LLP នៃប្រទេសឥណ្ឌានិងតំណាងក្រុមហ៊ុន Nanogen វៀតណាមបានប្រព្រឹត្តទៅដោយជោគជ័យ ក្នុងគោលបំណងបម្រើការផ្ទេរបច្ចេកវិទ្យាផលិតនិងចែក ចាយវ៉ាក់សាំង Nanocovax។ ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងក្នុងទម្រង់នៃការរួមបញ្ចូលគ្នាទាំងតាមផ្ទាល់មុខនិងតាមប្រព័ន្ធវីដេអូ។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង NDA នឹងក្លាយជាមូលដ្ឋានសម្រាប់ភាគីទាំងពីរក្នុងការផ្លាស់ប្តូរ ការពិភាក្សាស៊ីជម្រៅលើខ្លឹមសារកិច្ចសហប្រតិបត្តិការជាក់ស្តែងទាក់ទងនឹងការពង្រីកដំណាក់កាលទី ៣ នៃការផលិតនិងការចែកចាយវ៉ាក់សាំងNanocovax ក្នុងទ្រង់ទ្រាយធំនៅពេលដែលអាជ្ញាធរមានសមត្ថកិច្ចផ្តល់អាជ្ញាប័ណ្ណប្រើប្រាស់បន្ទាន់។
បច្ចុប្បន្នស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌាក៏កំពុងជំរុញការបង្កើតមណ្ឌលឧស្សាហកម្មមួយឈ្មោះ “ឧទ្យានឧិសថ” នៅប្រទេសវៀតណាម ដែលមានទំហំប្រហែល ៥០០ ហិកតា ដោយមានការវិនិយោគដំបូងប្រមាណ ៥០០ លានដុល្លារអាមេរិក ដោយមានបំណងបង្កើតការងារដល់កម្មករផ្ទាល់ចំនួន ៥០.០០០ នាក់ និងកម្មករប្រយោលចំនួន ២០ ម៉ឺននាក់ ហើយចំណូលនាំចេញសម្រេចបានបានប្រមាណ ៥ ពាន់លានដុល្លារអាមេរិក៕