ឥណ្ឌា-អាមេរិកពន្យាពេលការព្រមព្រៀងរួមអំពីកិច្ចសហប្រតិបត្តិការការពារជាតិ

ឥណ្ឌា-អាមេរិកពន្យាពេលការព្រមព្រៀងរួមអំពីកិច្ចសហប្រតិបត្តិការការពារជាតិ - ảnh 1
ឥណ្ឌា-អាមេរិកពន្យាពេលការព្រមព្រៀងរួមអំពីកិច្ចសហប្រតិបត្តិ
ការការពារជាតិ(រូបថតៈ inagist.com)


(VOV)_នៅក្នុងការចរចារ នាថ្ងៃទី៣ មិថុនា រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក 
លោក Aston Carter និងសមភាគីឥណ្ឌា លោក Manohar Parrikar បាន​ចុះហត្ថលេខាជាផ្លូវការ អំពីការពន្យាពេលកិច្ចសហប្រតិបត្តិការការពារជាតិ ទ្វេ​ភាគី បន្ថែម១០ឆ្នាំទៀត។ កិច្ចព្រមព្រៀងនេះបានបង្កើតឡើងដំណាក់កាល១ រួមគ្នា​សហប្រតិបត្តិការអភិវឌ្ឍន៍ និងផលិតកម្ម សម្ភារះ និងបច្ចេកទេស ការពារជាតិ ​និងរៀបចំសមយុទ្ធរួម និងបង្កើនការចែករំលែកព័ត៍មានចារកម្ម។ នៅទីនេះ រដ្ឋ​មន្ត្រីទាំងពីររូបបានវាយតំលៃឡើងវិញ​ចំពោះកិច្ចសហប្រតិបត្តិការរវាង​ភាគីទាំង
ពីរនាពេលកន្លងទៅ។

        ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៍មាននៅក្រុងNew Delhi រដ្ឋមន្ត្រី Carter
បានអោយដឹងថា៖ ​ការផ្តើមគំនិត ពាណិជ្ជកម្ម និងបច្ចេកវិទ្យាការពារជាតិ ( DTTI ) ជាកត្តាសំខាន់នៃកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិទ្វេភាគី​ រវាងអាមេ​រិក​ និងឥឥណ្ឌា។ ទន្ទឹមនឹងនោះ ​ភាគីទាំងពីរក៏បានពិភាក្សាអំពីបណ្ដាបញ្ហា​ដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ