ឥទ្ធិពលរបស់វៀតណាមក្នុងរបៀបវារៈអាស៊ានឆ្នាំ ២០២១
(VOVWORLD) - អត្ថបទសេសេរនេះបានអះអាងថានៅថ្នាក់អាស៊ានក្រោមការដឹកនាំរបស់វៀតណាម រាល់បណ្តាញទំនាក់ទំនងរវាងបណ្ដាប្រទេសជាសមាជិកអាស៊ានត្រូវបានដាក់ឲ្យដំណើរការ ដើម្បីចែករំលែកការលំបាកនិងអនុវត្តន៍ការបោះជំហានឲ្យបានសមស្រប។
ប្រភព៖ Shutter |
កាសែត Times of India របស់ឥណ្ឌានៅថ្ងៃទី ១៥ឧសភាបានចុះផ្សាយអត្ថបទសរសេរដោយអះអាងថាវៀតណាម - ក្នុងនាមជាប្រធានសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឆ្នាំ ២០២០ បានដាក់ចេញរបៀបវារៈសម្រាប់ប្រទេសប្រធាននាពេលអនាគតរបស់អាស៊ានមិនត្រឹមតែក្នុងឆ្នាំ ២០២១ ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ឆ្នាំក្រោយៗទៀតផង។ អត្ថបទសេសេរនេះបានលើកឡើងអំពីប្រធានបទ“ ភាពស្អិតរមួត និងការឆ្លើយតប” ដែលវៀតណាមបានជ្រើសរើសសម្រាប់ឆ្នាំ ២០២០ ក្នុងនាមជាប្រធានអាស៊ាន ដោយបានវាយតម្លៃថា នេះគឺជាជំរើសដ៏ឆ្លាតវៃ ដែលជានិមិត្តរូបនៃការឯកភាពគ្នា និងសាមគ្គីគ្នារបស់អាស៊ាន ក៏ដូចជាការឆ្លើយតបនឹងរាល់ការប្រឈមដែលកំពុងកើនឡើង។
អត្ថបទសេសេរនេះបានអះអាងថានៅថ្នាក់អាស៊ានក្រោមការដឹកនាំរបស់វៀតណាម រាល់បណ្តាញទំនាក់ទំនងរវាងបណ្ដាប្រទេសជាសមាជិកអាស៊ានត្រូវបានដាក់ឲ្យដំណើរការ ដើម្បីចែករំលែកការលំបាកនិងអនុវត្តន៍ការបោះជំហានឲ្យបានសមស្រប។
ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២០ វៀតណាមបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគោលនយោបាយស្តីពីសមាគមសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក ដោយបានសង្កត់ធ្ងន់ លើចក្ខុវិស័យអាស៊ានស្ដីពីមហាមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក (AOIP) នៅពេលមានទំនាក់ទំនងជាមួយប្រទេសដទៃទៀតផងដែរ៕