ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh ទទួលជួបជាមួយសេនានុពន្ធអាមេរិក

(VOVWORLD) - នៅជំនួបនេះ ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh មាន គោលបំណងថា ក្នុងអាណត្តិបេសកកម្មរបស់ខ្លួន វរសេនីយ៍ឯកលោក Thomas Stevenson នឹងរួមចំណែកយ៉ាងសំខាន់និងជាក់ស្ដែងទៅក្នុងការជំរុញកិច្ចសហ ប្រតិបតិ្តការការពារជាតិរវាងប្រទេសទាំងពីរ។ 
ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh ទទួលជួបជាមួយសេនានុពន្ធអាមេរិក - ảnh 1ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh ប្រគល់កាដូអនុស្សាវរីយ៍ជូនដល់ វរសេនីយ៍ ឯកលោក Thomas Stevenson (រូបថត៖ qdnd.vn)

  នារសៀលថ្ងៃទី១២ ខែកញ្ញា នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារ ប្រទេស បានអញ្ជើញទទួលជួបជាមួយវរសេនីយ៍ ឯកលោក Thomas Stevenson សេនានុពន្ធអាមេរិក ដែលមកជួបសម្ដែងការគួរសមក្នុងឱកាសទទួលបេសកកម្ម នៅវៀតណាម។ នៅជំនួបនេះ ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh មាន គោល បំណងថា ក្នុងអាណត្តិបេសកកម្មរបស់ខ្លួន វរសេនីយ៍ឯកលោក Thomas Stevenson នឹងរួមចំណែកយ៉ាងសំខាន់និងជាក់ស្ដែងទៅក្នុងការជំរុញកិច្ចសហ ប្រតិបតិ្តការការពារជាតិរវាងប្រទេសទាំងពីរ។ លោក Nguyen Chi Vinh បានអះ អាងថា ថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាមនិងស្ថាប័ន អង្គភាពទាក់ទិន នានា នឹងបង្កគ្រប់លក្ខណៈងាយស្រួលដើម្បីវរសេនីយ៍ឯកលោក Thomas Stevenson អាចបំពេញភារកិច្ចរបស់ខ្លួននៅវៀតណាមប្រកបដោយជោគជ័យ។

        ជាការឆ្លើយតប វរសេនីយ៍ឯកលោក Thomas Stevenson បានអះអាងថា នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីរួមចំណែកជំរុញកិច្ចសហប្រតិបតិ្តការការពារជាតិទ្វេភាគីរវាងអាមេរិកនិងវៀតណាម អោយកាន់តែរីកចម្រើនទៅ មុខពីមួយថ្ងៃទៅមួយថ្ងៃ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ