ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh ទទួលជួបជាមួយ អនុប្រធានជាន់ខ្ពស់នៃក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក
(VOVWORLD) -នាព្រឹកថ្ងៃទី ១៧ ឧសភា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បាន ទទួលជួបជាមួយអនុប្រធានជាន់ខ្ពស់នៃក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក - អាស៊ាន លោក Michael Michalak។
ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh ទទួលជួបជាមួយ អនុប្រធានជាន់ខ្ពស់នៃក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក - អាស៊ាន (http://www.baomoi.com)
|
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដៃគូលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលក្នុងនោះមានវិស័យការពារជាតិ។ ភាគីទាំងពីរបានបង្ហាញគោលបំណងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តនូវខ្លឹមសារនៃកិច្ចសហប្រតិបត្តិការនៅលើមូលដ្ឋាននៃអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិដែលបានចុះហត្ថលេខានាឆ្នាំ ២០១១។ភាគីទាំងពីរបានអះអាងថានឹងកសាងកិច្ចព្រមព្រៀងស្តីពីសេរីភាវូបនីយកម្ម ពាណិជ្ជកម្មដើម្បីបន្តជំរុញយ៉ាងខ្លាំងការអភិវឌ្ឍន៍ទំនាក់ទំនងពាណិជ្ជកម្មរវាងវៀតណាម និងអាមេរិក នាពេលខាងមុខ៕