ឧត្តមសេនីយ៍ឯក Phan Van Giang ទទួលជួបជាមួយមេបញ្ជាការរងកងកម្លាំងការពារជាតិនូវែលហ្សេឡង់
(VOVWORLD) - នាថ្ងៃទី២សីហា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក លោក Phan Van Giang ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម បានអញ្ជើញទទួលជួបជាមួយឧត្តមសេនីយ៍ត្រី Tony Davies មេបញ្ជាការរងកងកម្លាំងការពារជាតិនូវែលហ្សេឡង់ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ទិដ្ឋភាពនៃជំនួប |
នៅទីនេះ លោក Phan Van Giang បានអះអាងថា នាប៉ុន្មានឆ្នាំកន្លងទៅ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ បានអនុវត្តន៍ប្រកបដោយប្រ សិទ្ធភាពលើគ្រប់វិស័យ សមស្របទៅនឹងអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសប្រតិ បត្តិការលើវិស័យការពារជាតិ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៣ និងទំនាក់ទំនង “ភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ” វៀតណាម-នូវែលហ្សេឡង់ រួមចំណែកសំខាន់ទៅក្នុងការបង្កើនទំនាក់ទំនងមិត្តភាពរវាងកងទ័ពនៃប្រទេសទាំងពីរ។
រីឯខ្លួនវិញ ឧត្តមសេនីយ៍ត្រី Tony Davies បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ការពង្រឹងវិស័យការពារជាតិនិងសន្តិសុខដែលប្រជាជននិងកងទ័ពប្រជាជនវៀតណាមទទួលបានក្នុងកិច្ចការផ្លាស់ប្តូរថ្មី។ លោករូបនេះបានជឿជាក់ថា សមិទ្ធិទាំងអស់នេះនឹងបន្តបានពង្រីកយ៉ាងខ្លាំងក្លានាពេលខាងមុខជាមិនខាន៕