ឧតុនិយមដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍដោយចីរភាព
(VOVWORLD) - ថ្លែងមតិនៅទីនេះ សាស្ត្រាចារ្យរង បណ្ឌិត Tran Hong Thai នាយករងមជ្ឈមណ្ឌលឧតុនិយមជាតិ ក្រសួងធនធាននិងបរិស្ថាន វៀតណាម បានអះអាងថា ផ្នែកឧតុនិយមមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍ ដោយចីរភាព ដោយហេតុនេះត្រូវលើកកំពស់គុណភាពការព្យាករណ៍។
បណ្ដាតំណាងចូលរួមសិក្ខាសាលា (រូបថត៖ TNMT) |
នារសៀលថ្ងៃទី២៧ កុម្ភៈនៅទីក្រុងហាណូយ មជ្ឈមណ្ឌលឧតុនិយមជាតិ វៀតណាមបានសហការជាមួយគណៈកម្មាធិការខ្យល់ព្យុះនិងអង្គការឧតុនិយម ពិភពលោក (WMO) រៀបចំសិក្ខាសាលាក្រោមប្រធានបទ “តួនាទីរបស់ឧតុនិយម ក្នុងការអភិវឌ្ឍដោយចីរភាព”។ ថ្លែងមតិនៅទីនេះ សាស្ត្រាចារ្យរង បណ្ឌិត Tran Hong Thai នាយករងមជ្ឈមណ្ឌលឧតុនិយមជាតិ ក្រសួងធនធាននិងបរិស្ថាន វៀតណាម បានអះអាងថា ផ្នែកឧតុនិយមមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍ ដោយចីរភាព ដោយហេតុនេះត្រូវលើកកំពស់គុណភាពការព្យាករណ៍។ ក្រៅពី នោះ ត្រូវ វិនិយោគទៅក្នុងបច្ចេកវិទ្យា ដើម្បីបម្រើការងារព្យាករណ៍ ផ្លាស់ប្ដូរព័ត៌ មាន ក្នុងការព្យាករណ៍ ព្រមទាំងបំពេញការងារឃោសនាស្ដីពីឧតុនិយម បង្ការ ប្រឆាំងគ្រោះធម្មជាតិ រួមចំណែកបន្ធូរបន្ថយការខូចខាតដោយគ្រោះធម្មជាតិ៕