ឧទ្ទេសនាមលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនិងប្លែកៗនៃសិល្បៈ Bai Choi ដល់សាធារណជន

(VOVWORLD) - មហោស្រពនេះគឺជាឱកាស ដើម្បីផ្សព្វផ្សាយ និងឧទ្ទេសនាមអំពីវប្បធម៌ដ៏វិសេសវិសាល តម្លៃសម្បូរបែបនៃសិល្បៈ Bai Choi នៅខេត្ត Quang Ngai ដល់សាធារណៈជន និងមិត្តអន្តរជាតិ ហើយតាមនោះជួយលើកទឹកចិត្ត ជំរុញដល់សិប្បករ ឱ្យអភិរក្ស និងពង្រីកវប្បធម៌ សិល្បៈប្រពៃណី។
ឧទ្ទេសនាមលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនិងប្លែកៗនៃសិល្បៈ Bai Choi ដល់សាធារណជន - ảnh 1ពិធីបើកមហោស្រពសិល្បៈ Bai Choi ខេត្ត Quang Ngai (រូបថត៖ Toquoc.vn)

ដើម្បីលើកតម្កើង និងបញ្ជាក់ពីតម្លៃរបស់សិល្បៈ Bai Choi នៅភាគកណ្តាលវៀតណាម - បេតិកភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិ ដែលត្រូវបានលើកតម្កើងដោយអង្គការយូណេស្កូនោះ នាយប់ថ្ងៃទី ៦ សីហា នៅទីក្រុង Quang Ngai មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Quang Ngai បានប្រារព្ធពិធីបើកមហោស្រពសិល្បៈ Bai Choi ខេត្ត Quang Ngai។

មហោស្រពនេះគឺជាឱកាស ដើម្បីផ្សព្វផ្សាយ និងឧទ្ទេសនាមអំពីវប្បធម៌ដ៏វិសេសវិសាល តម្លៃសម្បូរបែបនៃសិល្បៈ Bai Choi នៅខេត្ត Quang Ngai ដល់សាធារណៈជន និងមិត្តអន្តរជាតិ ហើយតាមនោះជួយលើកទឹកចិត្ត ជំរុញដល់សិប្បករ ឱ្យអភិរក្ស និងពង្រីកវប្បធម៌ សិល្បៈប្រពៃណីរួមចំណែកលើកកម្ពស់ការយល់ដឹងថែរក្សា និងអភិរក្សសិល្បៈ Bai Choi ក្នុងចំណោមប្រជាជន។ចូលរួមមហោស្រពនេះមានក្លឹបប្រជាប្រិយ Bai Choi ចំនួន ៧ ក្រុម ចូលរួមសម្ដែងសិល្បៈដ៏វិសេសវិសាល ពោរពេញទៅដោយសិល្បៈBai Choi នៅភាគកណ្តាលវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ