ឧទ្ទេសនាមសៀវភៅអំពីរលកនៃការប្រឆាំងជំទាស់នឹងសង្រ្គាមដ៏ឥតប្រយោជន៍របស់អាមេរិកនៅវៀតណាម
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ២៨ នៃទិវាសន្តិភាពអន្តរជាតិ (ថ្ងៃទី ២១ ខែកញ្ញា ១៩៨១ - ថ្ងៃទី ២១ ខែកញ្ញាឆ្នាំ ២០១៩) នាថ្ងៃទី ២០ ខែកញ្ញា សារមន្ទីរសំណល់សង្គ្រាម សហការជាមួយអង្គការអតីតយុទ្ធជនដើម្បីសន្តិភាពរបស់អាមេរិក (VFP) ប្រចាំនៅវៀតណាម បានរៀបចំពិធីឧទ្ទេសនាមអំពីសៀវភៅក្រោមចំណងជើងថា“ Waging peace in Vietnam” (រលកនៃសន្តិភាពនៅវៀតណាម) និងពិព័រណ៍តាំងបង្ហាញរូបថតក្រោមប្រធានបទ “រលកនៃការប្រឆាំងជំទាស់នឹងសង្រ្គាមដ៏ឥតប្រយោជន៍របស់អាមេរិកនៅប្រទេសវៀតណាម” ។
លោក Ron Carver ថ្លែងមតិក្នុងពិធី (រូបថត៖ TTXVN) |
យោងតាមលោកស្រី Tran Xuan Thao នាយកសារមន្ទីរសំណល់សង្រ្គាមបានអោយដឹងថា សៀវភៅ“Waging peace in Vietnam” មានកម្រាស់ជិត ២៣៤ ទំព័រដែលគឺជាស្នាដៃនៃការចងក្រងរបស់លោក Ron Carver លោក David Cortright និងលោកស្រី Barbara Doherty ដែលសុទ្ធសឹងតែជាអតីតយុទ្ធជនអាមេរិក ធ្លាប់ចូលរួមក្នុងសង្គ្រាមនៅវៀតណាម។ សៀវភៅនេះនិងពិព័រណ៍រូបថតបានឆ្លុះបញ្ចាំងពីទាហាន និងអតីតយុទ្ធជនអាមេរិក ដែលប្រឆាំងជំទាស់នឹងសង្រ្គាមអាមេរិកនៅវៀតណាមក្នុងដំណាក់កាលឆ្នាំ ១៩៦៨ ដល់ ឆ្នាំ ១៩៧២ ៕